Sunday 24 April 2016

ទំព័រដើម សកម្មភាព

គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស​ជួបថ្នាក់ដឹកនាំ​តំណាង​រាជធានី​ខេត្ត​ទូទាំង​ប្រទេស នៅព្រឹកមិញនេះ

ថ្នាក់ដឹកនាំតំណាងរាជធានីខេត្តរបស់គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានជួប​ប្រជុំគ្នានៅទីស្នាក់ការគណបក្សសិទ្ធិមនុស្ស នៅព្រឹកមិញនេះ។ ជំនួបថ្នាក់ដឹកនាំរបស់គណបក្ស​ទាំងពីរ គឺដើម្បីបង្ហាញស្មារតីរួមនៃចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលបានបង្កើតឡើងរួម ​គ្នារវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពី​ថ្ងៃទី១៦ និង១៧ ខែកក្កដាកន្លងមកនេះ។

ថ្នាក់ដឹកនាំតំណាងគណបក្សសមរង្ស៊ីចូលរួម រួមមាន លោកប្រធានស្តីទីគង់គាំ លោកស្រីកែសុវណ្ណរតន៍ អគ្គលេខាធិការគណបក្ស លោកស្រីមួរសុខហួរ អ្នកតំណាងរាស្ត្រ និងជាប្រធានលេខាធិការដ្ឋានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងសមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្ត្រមួយចំនួនទៀត។ ដោយឡែកគណបក្សសិទ្ធិមនុស្ស មានការចូលរួមពីលោកកឹមសុខា ប្រធានគណបក្ស និងជាអនុប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ លោកប៉ែនសុវណ្ណ លោកយ៉ែមប៉ុញ្ញាឬទ្ធិ អគ្គលេខាធិការបក្ស និងជាអនុប្រធានលេខាធិការដ្ឋានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ រួមទាំងថ្នាក់ដឹកនាំ​គណបក្សសិទ្ធិមនុស្ស មួយចំនួនទៀត។ ពិធីនេះក៏មានការចូលរួមតាមរយៈវីដេអូខន់ហ្វើរ៉េន ពីលោកប្រធានសមរង្ស៊ី ប្រធានគណបក្សសមរង្ស៊ី និងជាប្រធានចលនាប្រជាធិបតេយ្យ​សង្គ្រោះជាតិ ។

ជំនួបគ្នាថ្ងៃនេះ គឺធ្វើឡើងមុនមួយថ្ងៃ ដែលប្រធាន និងអនុប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះ​ជាតិទៅទស្សនៈកិច្ចនៅប្រទេសកាណាដា និងសហរដ្ឋអាមេរិក ចាប់ផ្តើមពីថ្ងៃស្អែកនេះតទៅ។

លោកប្រធានសមរង្ស៊ី និងលោកកឹមសុខា នឹងធ្វើការងាររួមគ្នា ដើម្បីតស៊ូមតិ ស្វែងរកការគាំទ្រ​ពីប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិ។

Related Posts