នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១១ ក្រុម អ្នកតំណាងរាស្រ្តនៃ គណបក្ស សម រង្ស៊ី ចំនួន០៩រូប បានស្នើឲ្យនាយករដ្ឋមន្រ្តី កម្ពុជា លោក ហ៊ុន សែន លុបកិច្ចសន្យា សម្បទានដីសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុន វៀតណាម ឈ្មោះ ស៊ី អ ស៊ី ខេ និងក្រុម ហ៊ុន មួយចំនួនទៀត ដែលបាននិងកំពុង ធ្វើសកម្មភាពកាប់បំផ្លាញ ព្រៃឈើ យ៉ាង អាណាធិបតេយ្យ នៅក្នុងតំបន់ព្រៃ ឡង់ និងស្នើសុំដាក់ព្រៃឡង់ ជាបេតិកភ័ណ្ឌ ពិភពលោក ។ អត្ថទបពេញ
Archive for ឧសភា 2011
The recent leak of a secret conversation/deal between Hun Sen and Kem
Sokha has the effect of a bomb on Cambodia’s political landscape.
The recorded conversation took place on 25 July 2007, meaning just
three days after the creation of Kem Sokha’s Human Rights Party (HPR).
អ្នកតំណាងរាស្រ្ត សម រង្ស៊ី នឹងធ្វើទស្សនកិច្ចនៅរដ្ឋម៉ាស្សាឈូសេត សហរដ្ឋអា មេរិក នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១១ តាមការអញ្ជើញរបស់ថ្នាក់ដឹកនាំ នៃសាខា គណបក្ស សម រង្ស៊ី ប្រចាំរដ្ឋម៉ាស្សាឈូសេត សហរដ្ឋអាមេរិក ។ ដំណើរទស្សន កិច្ចរបស់អ្នកតំណាងរាស្រ្ត សម រង្ស៊ី គឺដើម្បីផ្តល់ព័ត៌មានថ្មីៗទាក់ទងនឹងស្ថានភាព សិទ្ធិមនុស្ស និងនយោបាយទូទៅ នៅក្នុងប្រទេសកម្ពុជា ជាពិសេស…
នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១នេះ អ្នកតំណាងរាស្រ្ត ហូរ វ៉ាន់ បានចូល រួម ធ្វើបាតុកម្មជាមួយកម្មករ-កម្មការិនីរោងចក្រកាត់ដេរ មិថុនា ដែលដឹកនាំ ដោយលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ដើម្បីទាមទារឲ្យថៅកែ រោងចក្រ បើកបា្រក់អតីតភាពការងារជូនកម្មករ-កម្មការិនីចំនួន១០០ដុល្លារ អាមេរិក ក្នុងមួយឆ្នាំ ។ សូមបញ្ជាក់ថា ក្បួនបាតុកម្មនេះត្រូវរារាំងដោយកម្លាំងប៉ូលិសប្រមាណជាង ២០០នាក់ ។
នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១ ប្រជាពលរដ្ឋសហគមន៍ព្រៃឡង់មកពីខេត្តចំនួនបួន គឺខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ ដែលរួមមានជាតិភាគតិចផង បានប្រមូលផ្តុំគ្នានៅលើទីលានប្រជាធិបតេយ្យក្បែរវត្តភ្នំ ក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើការតវ៉ាទាមទារឲ្យរដ្ឋាភិបាលអភិរក្សព្រៃឡង់ ដែលជាព្រៃធំជាងគេនៅអាស៊ីអាគ្នេយ៍មួយនេះ។ ចំពោះការទាមទារនេះ គឺត្រូវបានគាំទ្រដោយ អ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី និងអង្គការសង្គមស៊ីវិលមួយចំនួន ដែលបានចូលរួមផ្ទាល់ជាមួយពលរដ្ឋសហគមន៏ទាំងនោះ ៕
យើងខ្ញុំទាំងអស់គ្នាជាអ្នករងគ្រោះ និងជាកូន ចៅ ព្រមទាំងញាត្តិមិតសាច់សារលោហិត នៃជនរងគ្រោះក្នុងសម័យកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម សូមសម្តែងនូវការអបអរ សាទរចំពោះឯកឧត្តម សម រង្ស៊ី ដែលបានឈ្នះក្តីលោក ហោ ណាំហុង នៅតុលាការ កំពូលនៃប្រទេសបារាំងទៅលើបណ្តឹងបរិហាកេរ្តិ៏ ដែល ឯកឧត្តមបានសរសេរនៅក្នុង សៀវភៅ និងមានប្រសាសន៏ថា លោក ហោ ណាំហុង គឺជាប្រធានពន្ធនាគារបឹងត្របែក ក្នុងសម័យខ្មែរក្រហម ។
Ar the meeting Son Chhay and Officer Daniel Chu discussed the current political situation in Cambodia and the implementation of US support for Cambodia in the area of improving the Election Process, the Free Media and Strengthening the opposition party.
គណបក្ស សម រង្ស៊ី នៅព្រឹកថ្ងៃទី២១ ខែឧសភានេះ បានរៀបចំសិក្ខាសាលាស្តីពី សុខភាពសាធារណៈនៅទីរួម ខេត្តបាត់ដំបង ។ កម្មវិធីនេះមានការចូលរួម ពីក្រុមការងាររៀបចំ គោលនយោបាយសុខភាព របស់គណបក្ស សម រង្ស៊ី អ្នកតំណាងរាស្ត្រ និងក្រុមការងារខេត្ត របស់គណបក្ស ក្រោមអធិបតីភាព របស់លោកប្រធានស្តីទី គណបក្ស គង់ គាំ ។ នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ លោក សម រង្ស៊ីប្ រធានគណបក្ស ក៏បានចូលរួមដោយ ផ្ទាល់តាមរយៈ វីដេអូខន់ហ្វឺរ៉េន…
វាមិនត្រឹមតែជាការច្រានចោលនូវសេចក្ដីសម្រេចមួយរបស់សាលាឧទ្ធរណ៍ប្រទេសបារាំងដែលបានកាត់ឲ្យលោក សម រង្ស៊ី ចាញ់ក្ដីជាមួយសំណងបន្ដិចបន្ដួចចំពោះសំណុំរឿងបរិហារកេរ្តិ៍ របស់ លោក ហោ ណាំហុង ប៉ុណ្ណោះទេតែវាត្រូវបានបន្ថែមនូវការស្ដីបន្ទោសដោយតុលាការកំពូលប្រទេសនេះពីការមិនយកចិត្ដទុកដាក់។ ហើយវាក៏ជាផ្នែកដែលបង្ហាញឲ្យឃើញពីសេចក្ដីអាម៉ាស់មុខធ្ងន់ធ្ងរផងដែរចំពោះប្រព័ន្ធយុត្តិធម៌របស់កម្ពុជាដែលបានកាត់សេចក្ដីលើសំណុំរឿងដូចគ្នានេះ ឲ្យលោក សម រង្ស៊ី មានទោសជាប់ពន្ធនាគាររហូត២ឆ្នាំ។
សំណុំរឿង០០៣ និង ០០៤ ដែលសហព្រះរាជអជ្ញាអន្តរជាតិបានខិតខំបន្តស្វែងរកការចោទប្រកាន់បន្ថែមដើម្បីកាត់ ទោសលើក្រុមមនុស្សមួយចំនួនដែលគេដឹងថាជាអ្នកមានអំណាច និងទទួលខុសត្រូវក្នុងរបបខ្មែរក្រហមកំពុងប្រឈមនឹងការបឹទ ចោទ ដោយសារតែទទួលរងសំពាធខ្លាំងពីរដ្ឋាភិបាលកម្ពុជា។
Here is the official document showing that the French Supreme Court(Cour de Cassation) on April 27, 2011 overturned a previous judicialdecision in favor of Mr. Hor Namhong (Cour d’Appel de Paris, May 20,2010).
សាខាគណបក្ស សម រង្ស៊ី នៅរដ្ឋ ផិនស៊ីលវេញ៉ា សហរដ្ឋអាមេរិក នឹងរៀបចំកម្មវិធីទទួលស្វាគមន៏ លោកប្រធាន សម រង្ស៊ី ក្នុងគោលដៅស្វែងយល់ការពិត ដើម្បីការពារបូរណភាពទឹកដី លោកប្រធាន សម រង្ស៊ី
តំណាងរាស្ត្រគណបក្សសមរង្ស៊ីមួយក្រុមដឹកនាំដោយលោកគង់គាំ ប្រធានស្តីទីគណបក្សសមរង្ស៊ី កាលពីថ្ងៃ ទី១៨ ខែឧសភា បានជួបសំណេះសំណាលជាមួយ អគ្គរដ្ឋទូតប្រទេសអង់គ្លេស…..
តំណាងរាស្ត្រប្រទេស ស៊ុយ អ៊ែត លោកស្រី Cecilia WIKSTROM បានធ្វើដំណើររួមគ្នាកាលពីថ្ងៃ ម្សិលមិញ ទី១៧ ខែឧសភា ជាមួយអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ២រូបមានលោកស្រីមួរ សុខហួរ និងលោកនុតរំដួល អមដំណើរដោយក្រុមការងារគណបក្ស សម រង្ស៊ី ក្នុងខេត្តកំពង់ស្ពឺ…
កាលពីថ្ងៃទី១៤ ខែឧសភា កន្លងទៅនេះអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី មួយក្រុមដឹកនាំដោយ លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី បានចូលរួមក្នុងវេទិការ ដែលរៀបចំដោយ សមាជិកគណបក្ស សម រង្ស៊ី នៅមូលដ្ឋានក្នុង ខេត្តព្រះវិហារ ដើម្បីជួបជាមួយប្រជាពលរដ្ឋសំណេះសំណាល
រដ្ឋសភាប្រទេសកម្ពុជាបានសំរេចអនុម័តច្បាប់ស្តីពីរបបថវិការ និងការគ្រប់គ្រងសម្បត្តិរដ្ឋ ហើយ ដោយសំលេងភាគច្រើន កាលពីថ្ងៃទី១១ ខែឧសភានេះ ទោះបីមិនមានការឯកភាពពីគណបក្សប្រឆាំងសមរង្ស៊ី ដោយសារភាពចន្លោះប្រហោងនៃច្បាប់។
តំណាងរាស្រ្តគណបក្ស សម រង្ស៊ី ស្នើលោក ហ៊ុន សែន ឲ្យយក ថ្ងៃទី០៤ ខែមិថុនា ជាទិវាកាន់ទុក្ខរបស់ពលរដ្ឋខ្មែរគ្រប់រូប នៅក្នុងលិខិតនោះបានបន្តទៀតថា កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩ បារាំងបានកាត់ទឹកដីខ្មែចំនួន ៦៨៩៦៥ គីឡូម៉ែត្រក្រឡា
តំណាងរាស្រ្តគណបក្ស សម រង្ស៊ី ស្នើឲ្យដកលោក ហោ ណាំហុង ចេញពីរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ