Wednesday 18 July 2012

ទំព័រដើម សកម្មភាព

គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ឯកភាព​រួមបញ្ជូលគ្នា​ជា​សម្លេង​ប្រជាធិបតេយ្យ​តែមួយ ដើម្បី​ស្រោច​ស្រង់​ជាតិឲ្យ​បានទាន់​ពេល​វេលា ក្នុងឆ្នាំ​២០១៣​ខាងមុខ

លទ្ធផលនៃជំនួបបង្រួបបង្រួមអ្នកប្រជាធិបតេយ្យ ធ្វើឡើងរវាងគណបក្សសមរង្ស៊ី​និងគណបក្ស សិទ្ធិមនុស្ស បានចេញជាផ្លូវការហើយ គឺគណបក្សទាំងពីរឯកភាពគ្នាបង្កើតចលនា ប្រជាធិបតេយ្យសង្គ្រោះជាតិ ហើយនឹងបង្កើត​គណបក្សនយោបាយថ្មីមួយត្រៀមចូលរួមការបោះឆ្នោតឆ្នំា២០១៣ខាងមុខ។

នៅរសៀលនេះ គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានធ្វើសន្និសីទសាពត៌មានរួមគ្នា ហើយបានផ្សាយបន្តផ្ទាល់មករាជធានីភ្នំពេញ ដើម្បីបង្ហាញនូវលទ្ធផល បន្ទាប់ពីជួបចរចាគ្នា ជាង១ថ្ងៃមកនេះ។

Related Posts