Wednesday 10 August 2011

ទំព័រដើម សកម្មភាព

សង្ស័យលុយពុករលួយពីវិស័យរុករករ៉ែ ធ្លាក់ចូលក្នុងដៃមន្ត្រី​ ខិលខូចក្នុងជួរក្រសួងឧស្សាហកម្មរ៉ែ និងថាមពល

 

ភរិយា និងសាច់ញាតិមន្ត្រី ជាន់ខ្ពស់ក្នុងជួរក្រសួងឧស្សាហកម្មរ៉ែ និងថាមពលមួយចំនួនកំពុង ត្រូវបានសង្ស័យជាប់ពាក់ព័ន្ធ នឹងករណីទទួលលុយ មិនត្រឹមត្រូវតាមរយៈអាជីវកម្មរករ៉ែក្នុង ប្រទេសកម្ពុជា។

មានស្ត្រីខ្លះជាម្តាយក្មេក ខ្លះទៀតជាភរិយារបស់មន្ត្រីទាំងនោះ ទំនងត្រូវបានដាក់ឲ្យឈរឈ្មោះ ជាតំណាងស្វាមី និងកូនប្រសារ របស់ខ្លួន ដើម្បីទទួលបានភាគហ៊ុន ទាំងនោះ ព្រោះប្រសិនបើ ដាក់ឈ្មោះរបស់ប្តី អាចនឹងពាក់ព័ន្ធ ដល់ការប្រព្រឹត្តិអំពើពុករលួយ ប៉ុន្តែផ្ទុយទៅវិញ ដោយសារ តែច្បាប់ពុករលួយ របស់កម្ពុជាមានភាពចន្លោះប្រហោង ទើបធ្វើឲ្យពួគមន្ត្រីខិលខូចទាំងនោះប្រើ ប្រាស់ឈ្មោះ សាច់ញាតិរបស់ខ្លួន ជាតំណាងវិញ ដោយខ្លួន គេមិនចេញមុខ។

ក្រុមហ៊ុនOZ របស់អូស្ត្រាលី ដែលគេដឹងថា ជាឈ្មោះ ដោយការរួមបញ្ជូលក្រុមហ៊ុនចំនួន២ គឺ ក្រុមហ៊ុន Oxiana LTD និង Zinifex Ltd សម្រាប់ការធ្វើការរុករករ៉ែ នៅក្នុងខេត្តមណ្ឌលគិរី ហើយ បានរកឃើញកំណប់រ៉ែមាសប្រមាណ 605000 អោន ជាក្រុមហ៊ុនដែលមានការសង្ស័យថា បាន បង់ប្រាក់រាប់សែន ដុល្លា ឲ្យក្រុមគ្រួសារសាច់ញាតិមន្ត្រីទាំងនោះ តាមរយៈភាគហ៊ុនដែលគេទិញ បានក្នុង ក្រុម ហ៊ុន ដោយឡែកមួយទៀត ដែលរកស៊ីសហការគ្នា។

លោកយឹមសុវណ្ណបានជម្រុញឲ្យអង្គភាពប្រឆាំងអំពើពុករលួយ របស់កម្ពុជាធ្វើការស៊ើបអង្គេត ពី ករណីសង្ស័យពុករលួយនេះ ដោយលោកបញ្ជាក់ថា៖ ករណីនេះជាអំពើពុក រលួយដែលមាន ភស្តុតាងគ្រប់គ្រាន់។ អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវតែធ្វើការស៊ើបអង្គេត ដោយឯករាជ្យ មិនឋិតក្រោយសំពាធនយោបាយ ឬមន្ត្រីមានអំណាច ប៉ុន្តែប្រកបដោយឆន្ទៈនយោបាយ ។ ដើម្បីប្រឆាំងអំពើពុករលួយ អង្គភាពនេះ ត្រូវតែចាត់ការករណីធំៗ របៀបនេះ ដើម្បប្រមូលថវិការ កុំឲ្យបាត់បង់ក្នុងដៃមន្ត្រីពុករលួយ  ជៀសវាងស៊ើបអង្គេតករណីតូចតាចដោយគ្រាន់តែធ្វើឲ្យ  ល្អមើល ប្រសិនបើអង្គភាពប្រឆាំងអំពើពុករលួយ ពិតជាមានឆន្ទៈ ចង់ទប់ស្កាត់អំពើពុករលួយ មែន

សូមបញ្ជាក់ថា ក្រុមហ៊ុនរុករករ៉ែមួយរបស់អូស្ត្រាលីឈ្មោះ BHP កាលពីឆ្នាំទៅបានលេចធ្លាយនូវ ពត៌មានថាបានបង់ប្រាក់ទឹកតែឲ្យរដ្ឋាភិបាល ដើម្បីបានសិទ្ធិធ្វើអាជីវកម្មរ៉ែលើដីរុករករ៉ែរបស់ខ្លួន ។ ហើយក្នុងការរករ៉ែប្រេងកាតសមុទ្រខ្មែរ ក្រុមហ៊ុនតូតាល់របស់បារាំង ក៏បានបញ្ជាក់ពីការបង់ ប្រាក់ទឹកតែនេះឲ្យ ទៅរដ្ឋាភិបាលផងដែរ តាមរយៈមូលនិធិសង្គម ។

អង្គការអន្តរជាតិមួយឈ្មោះ Global Witness​ បានហៅកម្ពុជាថាកំពុងពុះជ្រៀកប្រទេស សំរាប់លក់​ដោយនៅក្នុង របាយការណ៍កាលពីឆ្នាំ២០០៩ អង្គការនេះបានសាកល្បង បញ្ចេញឯក សារស្រាវជ្រាវរបស់ខ្លួន ដែលបានរកឃើញថា ធនធានធម្មជាតិរបស់ កម្ពុជាកំពុងត្រូវបានក្តោប ក្តាប់ដោយអ្នកមានអំណាច ៕ កង​ ប៊ុន

 

Related Posts