Tuesday 23 October 2012

ទំព័រដើម សកម្មភាព

តំណាងនាយកដ្ឋានខ្មែរឥស្លាមនៃគណបក្សសមរង្ស៊ី ចូលរួម​ពិធីបាយ​សាមគ្គី​ជាមួយ​ឯកអគ្គរដ្ឋ​ទូត​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ ក្នុងឱកាស​បុណ្យ​រ៉ាម៉ាដន​

តំណាងនាយកដ្ឋានខ្មែរឥស្លាមនៃគណបក្សសមរង្ស៊ី ចូលរួមពិធីបាយសាមគ្គីជាមួយឯកអគ្គរដ្ឋ​ទូតថ្មីរបស់សហរដ្ឋអាមេរិក នៅកម្ពុជា កាលពីថ្ងៃទី២ ខែសីហាកន្លងមកនេះ។ ការអញ្ជើញពលរដ្ឋខ្មែរឥស្លាម ក្នុងក្របខណ្ឌគណបក្សនយោបាយ ដើម្បីជួបពិភាក្សា និងទទួល​ទានអាហាររួមគ្នាជាមួយតំណាងទូតសហរដ្ឋអាមេរិក គឺធ្វើឡើងក្នុងឱកាសនៃពិធីបុណ្យរ៉ាម៉ាដន ជាពិធីបែបសាសនារបស់សានិកឥស្លាម។ ក្នុងពិធីនោះដែរ ក៏មានការអានជូននូវសាររបស់លោក​ប៉ារ៉ាក់អូបាម៉ា ប្រធានាធិបតី សហរដ្ឋអាមេរិកចូលរួមសាទរ និងជូនពរសាសនិកឥស្លាម​ទូទាំងពិភពលោក ក្នុងឱកាសនោះផងដែរ។

Related Posts