Saturday 14 July 2012

ទំព័រដើម សកម្មភាព

តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី​២រូបនៅព្រឹក​នេះ បានចុះ​ជួប​សំណេះ​សំណាល​ពង្រឹង​សមត្ថភាព ដល់​សមាជិក​ក្រុមប្រឹក្សា​ឃុំជាប់​ឆ្នោត​ នៅទូទាំង​ឃុំក្នុង​ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

លោក សុខ អ៊ំស៊ា សមាជិកសភា មកពីគណបក្សសមរង្ស៊ី លោក ឡុង រី សមាជិកសភា គណបក្ស​សមរង្ស៊ី និងថ្នាក់ដឹកនាំខេត្ត ស្រុក ក្នុងខេត្តកំពង់ស្ពឺមួយចំនួនទៀត បានចុះពង្រឹងសមត្ថភាព បន្ថែម ដល់សមាជិកក្រុមប្រឹក្សាឃុំ និងមេឃុំទាំងអស់ក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ អំពីការប្រើប្រាស់តួនាទី ស្របទៅតាមផ្លូវច្បាប់របស់ខ្លួន ដើម្បីបំរើ និងការពារដល់ការរស់នៅ រួមទាំងផលប្រយោជន៍នានារបស់​ប្រជាពលរដ្ឋ។

ក្នុងឪកាសជួបជាមួយសមាជិកក្រុមប្រឹក្សាឃុំជាប់ឆ្នោត​ និងថ្នាក់ដឹកនាំនៅក្នុងស្រុកថ្ពងនេះផង​ដែរ អ្នកតំណាងរាស្ត្រ បាននាំយកសៀវភៅណែនាំ ស្តីពីតួនាទី ភារកិច្ច របស់ក្រុមប្រឹក្សាឃុំ ទៅ​ចែកជូនដល់សមាជិកក្រុមប្រឹក្សាឃុំជាប់ឆ្នោតទាំងអស់ ដើម្បីជាឯកសារយោងមូលដ្ឋាន។

Related Posts