Wednesday 11 July 2012

ទំព័រដើម សកម្មភាព

គណបក្សសមរង្ស៊ីរំលឹកខួប ៥ ៦ កក្កដា និង​ទាមទារ​ឲ្យមាន​ការទទួល​ខុសត្រូវ​ចំពោះ ភាព​រងគ្រោះនៃ​ពលរដ្ឋ​ខ្មែរ និងកង​យោធពល​ខេមរភូមិន្ទ

គណបក្សសមរង្ស៊ី នៅថ្ងៃនេះ ដែលជាថ្ងៃទី៦កក្កដា បានប្រារព្ធពិធីបុណ្យបង្សុកូលតាមប្រពៃណី សាសនា ដើម្បីឧទ្ធិសកុសល ដល់វិញ្ញាណក្ខន្ធ អ្នកដែលបានស្លាប់បាត់បង់ជីវិត ក្នុង​ហេតុការណ៍​ផ្ទុះអាវុធ ថ្ងៃទី៥ ទី៦ កក្កដា ១៩៩៧។ ពិធីបុណ្យនេះ ក៏ដើម្បីធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ឲ្យចងចាំ និងបន្តទាមទាររកយុត្តិធម៌​ជូនជនរងគ្រោះ និងសង្គមជាតិតាមរយៈការលុបបំបាត់​និទណ្ឌភាព​នៅកម្ពុជា។

លោកប្រធានសម​រង្ស៊ីធ្លាប់បានមានប្រសាសន៍ថា ក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកយុត្តិធម៌ជូន​ជន​រងគ្រោះ លោកបានដាក់ពាក្យប្តឹងមួយចំនួនទៅកាន់តុលាការអន្តរជាតិ ពិសេសតុលាការសហ​រដ្ឋ​អាមេរិក ដើម្បីសើរើ និងដោះស្រាយករណីសំលាប់មនុស្សក្រៅប្រព័ន្ធច្បាប់ទៅលើក្រុមមន្ត្រី​ស្មោះត្រង់នឹងគណបក្សហ្វុនស៊ិនប៉ិច កាលពីឆ្នាំ១៩៩៧។

Related Posts