Friday 06 July 2012

ទំព័រដើម សកម្មភាព

សមាជិកព្រឹទ្ធសភា និងអ្នកតំណាងរាស្រ្ត មកពីគណបក្ស សម រង្ស៊ី ជួយអន្តរាគមន៍ចំពោះការធ្វើបាតុកម្មរបស់កម្មកររោងចក្រកាត់ដេរ នៅស្រុកអង្គស្នួល ខេត្តកណ្តាល

អ្នកតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា របស់គណបក្សសមរង្ស៊ី ៥រូបនៅព្រឹកនេះ បានធ្វើ​ដំណើរភ្លាមៗបន្ទាប់ពីទទួលបានពត៌មានថាមានការតវ៉ាបិទផ្លូវ ធ្វើឡើងដោយក្រុមកម្មករក្នុងរោង​ចក្រមួយកន្លែង ឋិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ តំណាងគណបក្សសមរង្ស៊ីទាំង៥រូប រួមមាន លោកស្រីកែសុវណ្ណរតន៍ អគ្គលេខាធិការគណបក្ស និងជាសមាជិកសភា​ លោកជាម​ចន្នី សមាជិកសភា មណ្ឌលកំពង់ចាម លោកឡុងរី សមាជិកសភា មណ្ឌលក្រចេះ លោកសុខអ៊ំស៊ា សមាជិកសភា មណ្ឌលកំពង់ស្ពឺ និងលោកឃីមឡាគី សមាជិកសភា មណ្ឌលកណ្តាល។ វត្តមាន​របស់អ្នកតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា របស់គណបក្សសមរង្ស៊ី គឺដើម្បីឃ្លាំមើល និងអន្តរាគមន៍បញ្ជៀសអំពើហឹង្សាលើកម្មករ និងដើម្បីសំរបសំរួលស្វែងរកដំណោះស្រាយ ធ្វើ យ៉ាងណាឲ្យកម្មករបញ្ឈប់សកម្មភាពបិទផ្លូវ ដើម្បីឲ្យមានចរាចរឡើងវិញ។ ការបិទផ្លូវគឺជាទង្វើ ដែលប៉ះពាល់ដល់ការធ្វើដំណើរសាធារណៈរបស់ប្រជាពលរដ្ឋ ប៉ុន្តែកម្មករគ្មានជំរើស ដើម្បីបង្ខំ​ឲ្យថៅកែរោងចក្រ និងអជ្ញាធរពាក់ព័ន្ធ ទទួលយកនូវសំណើរបស់កម្មករ ហើយធ្វើការដោះ​ស្រាយ។ ដូចនេះជាសំណូមពរ លោកស្រីអគ្គលេខាធិការគណបក្សសមរង្ស៊ី បានស្នើភាគីកម្មករ និងថៅកែរោងចក្រ ធ្វើការចរចាគ្នា ដើម្បីរកដំណោះស្រាយឲ្យបានឆាប់រហ័ស។

កម្មកររោងចក្រកាត់ដេរតៃយ៉ាង មានទីតាំងឋិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ប្រមាណជាង៣០០០នាក់ បាននាំគ្នាតវ៉ា ដោយបិទផ្លូវជាតិលេខ៤ នាព្រឹកថ្ងៃទី៤ ខែកក្កដានេះ។ កម្មករ រោងចក្រកាត់ដេរតាយយ៉ាង ទាមទារនូវលក្ខណ្ឌ ៥ចំណុច រួមមាន ប្រាក់ថ្លៃធ្វើដំណើរ និងស្នាក់នៅ ១៥ដុល្លា ប្រាក់ថ្លៃទឹកដោះគោ សំរាប់កម្មការិនីមានកូនខ្ចី ១៥ដុល្លា ប្រាក់រង្វាន់ទៀង​ទាត់ប្រចាំខែ ១៥ដុល្លា និងទាមទារកុំឲ្យថៅកែរោងចក្រកាត់ប្រាក់ខែកម្មករ នៅពេលដែលពួកគេសុំច្បាប់ឈប់សំរាកជាដើម។

Related Posts