Thursday 28 June 2012

ទំព័រដើម សកម្មភាព

តំណាងគណបក្សសមរង្ស៊ី ចុះសួរសុខទុក្ខ និង​នាំ​យ​ក​ជំ​នួ​យ​ឧ​ប​ត្ថ​ម​ ​ទៅ​ជូ​ន​អ្ន​ក​ ភូ​មិ​បឹ​ង​ក​ក់​ ​១​៣​គ្រួ​សា​រ​ ​ដែ​ល​ទើ​ប​ត្រូ​វ​បា​ន​ដោះ​លែ​ង​ពី​ព​ន្ធ​នា​គា​រ​ម​ក​វិ​ញ​​​​

លោកស្រី កែសុវណ្ណរតន៍ អគ្គលេខាធិការគណបក្សសមរង្ស៊ី លោកចេបគឹមអ៊ាង ក្រុម​ប្រឹក្សា​​គណបក្សសមរង្ស៊ីរាជធានី លោកម៉នផល្លា លោកស្រីហ៊ីងសុក្ខំ លោកដាំសិទ្ធិ លោកស្រីលីនារី​  និងថ្នាក់ដឹកនាំរាជធានីមួយចំនួនទៀត នៅព្រឹកនេះ បានចុះសួរសុខទុក្ខ និងនាំ​យកជំនួយឧបត្ថម ទៅជូនដល់គ្រួសារអ្នកបឹងកក់ ១៣គ្រួសារ ដែលទើបត្រូវបានដោះលែងឲ្យ​មានសេរីភាព ពីពន្ធនាគារមកវិញ។ ជំនួយ ដែលកើតចេញពីការរៃអង្គាសគ្នារវាងថ្នាក់​ដឹកនាំ​ និងសមាជិកគណបក្សសមរង្ស៊ីក្នុងរាជធានី ដើម្បីចែករំលែក ក្នុងគ្រាដែលពួកគាត់ កំពុងជួបការលំបាក។ សកម្មភាពនេះ គឺក្នុងរូបភាពមនុស្សធម៌សុទ្ធសាធ ដែលសមាជិកគណបក្សសមរង្ស៊ី រួមទាំងថ្នាក់ដឹកនាំគណបក្សសុទ្ធតែមានចិត្តអាណិតអាសូរ​ចំពោះប្រជាពលរដ្ឋបឹងកក់ ពិសេស អ្នកដែលត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ព្រោះពួកគាត់ជា​ម្ចាស់ដីពិតប្រាកដ បែរជាក្លាយជាអ្នកទោស និងត្រូវបានរំលោភយកដីធ្លី ដោយអយុត្តិធម៌ពីសំណាក់ឈ្មួញស្និទ្ធ គណបក្សកាន់អំណាច និងមានការចូលរួមពីអជ្ញាធររាជ​ធានីភ្នំពេញ។

លោកស្រីកែសុវណ្ណរតន៍បានកត់សំគាល់ថា ដោយសារតែផលប្រយោជន៍ បានធ្វើឲ្យអជ្ញាធរ និងតុលាការ ចាប់ខ្លួនប្រជាពលរដ្ឋដាក់ពន្ធនាគារ យ៉ាងអយុត្តិធម៌ ហើយ ការដោះលែងពួកគាត់​ឲ្យមានសេរីភាពឡើងវិញនេះ គឺដោយសារតែការតស៊ូរបស់អ្នកភូមិបឹងកក់ ពិសេសកូនតូចៗ ដែលធ្វើការតវ៉ាស្ទើគ្មានលោះថ្ងៃ ហើយចុងក្រោយនេះ សហរដ្ឋអាមេរិក បានដាក់សំពាធមកលើ​រដ្ឋាភិបាលកម្ពុជា។ ការនាំយកសំភារៈ និងស្បៀងបន្តិចបន្តួច មកជួនអ្នកបឹងកក់ដែលទើបរួច ពីពន្ធនាគារនេះ គឺជាទឹកចិត្តសប្បុរស របស់គណបក្សសមរង្ស៊ី ដែលមានការស្អប់ខ្ពើមចំពោះទង្វើឃោរឃៅ ធ្វើបាប​ប្រជាពលរដ្ឋ ដែលកំពុង និងបានប្រព្រឹត្តដោយរដ្ឋាភិបាលបច្ចុប្បន្ន។ គណបក្សសមរង្ស៊ី នឹងដោះស្រាយបញ្ហាទាំងនេះឲ្យបានជោគជ័យនៅពេលដឹកនាំប្រទេសនាពេលអនាគត។

Related Posts