Thursday 21 June 2012

ទំព័រដើម សកម្មភាព

​រ​ប​ត់​ន​យោ​បា​យ​ថ្មី​សំ​រា​ប់​អ្ន​ក​ប្រ​ជា​ធិ​ប​តេ​យ្យ​នៅ​ក​ម្ពុ​ជា​ ​គឺ​ត្រូ​វ​ស្វែ​ង​រ​ក​កា​រ​រួ​ម​បញ្ជូល​គ្នា​ដើ​ម្បី​ក្លា​យ​ជា​កម្លាំងតែ​មួ​យ​ ​យ​ក​ឈ្នះ​លើ​គ​ណ​ប​ក្ស​កា​ន់​អំ​ណា​ច​ស​ព្វ​ថ្ងៃ​ក្នុ​ង​កា​រ​បោះ​ឆ្នោ​ត​ឆ្នាំ​ក្រោ​យ​នេះ​​

លទ្ធផលនៃការបោះឆ្នោតឃុំអណ្ណត្តិទី៣ ដែលទើបតែកន្លងផុតទៅនេះ បានបង្ហាញយ៉ាងច្បាស់​ថា គឺមានតែការបង្រួបបង្រួមគ្នាទេ ទើបអាចធ្វើឲ្យ កម្លាំង ប្រជាធិបតេយ្យ ក្លាយជាកម្លាំងស្នូលដ៏​រឹងមាំ សំរាប់យកជ័យជំនះ ធ្វើការផ្លាស់ប្តូរការដឹកនាំនៅប្រទេសកម្ពុជា តាមរយៈការបោះឆ្នោត ក្នុងឆ្នាំ២០១៣ ខាងមុខនេះបាន។

ពិតណាស់តែសម្លេងប្រជាពលរដ្ឋ ដែលបានគាំទ្រចំពោះគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិ​មនុស្ស ក្នុងការបោះឆ្នោតឃុំអណ្ណត្តិទី៣ បូកបញ្ជូលគ្នាទៅ តិចជាងសម្លេងគាំទ្ររបស់គណបក្ស​កាន់អំណាច ប៉ុន្តែបើគេគ្រលេកមើលលើនិតិវិធីរៀបចំការបោះឆ្នោត ឃើញថាមានការលុប​ឈ្មោះប្រជាពលរដ្ឋ ការរំខានប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត ការបោះឆ្នោតលើឈ្មោះស្ទួន ការចេញលិខិតបញ្ជាក់អត្តសញ្ញាណក្លែងក្លាយឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតជាដើម នៅតែមាន​ច្រើន។ ហើយសរុបចំនួនអ្នក​ទៅបោះឆ្នោតមានប្រមាណតែ៦០ភាគរយប៉ុណ្ណោះ ដែលអ្នកភាគ​ច្រើន មិនបានទៅបោះ​ឆ្នោតត្រូវបានគេដឹងថា ជាអ្នកដែលគាំទ្រគណបក្សប្រឆាំង។ ដូច្នេះយោងលើ​លទ្ធផលនេះ​សម្លេងប្រជាធិបតេយ្យ ច្បាស់ក្រឡែត បានប្រហាក់ប្រហែល ឬឈ្នះគណបក្សកាន់អំណាចរួច​ទៅហើយ បើមានការរៀបចំការបោះឆ្នោតបានត្រឹមត្រូវ។

ដើម្បីគៀងគរប្រជាពលរដ្ឋ ដែលអស់សង្ឃឹមឲ្យទៅបោះឆ្នោត ដើម្បីកុំឲ្យសម្លេងគណបក្សប្រឆាំង​បែកខ្ញែក និងដើម្បីបន្ថែមសំពាធទៅលើស្ថាប័នរៀបចំការបោះឆ្នោតរបស់កម្ពុជា ពិតណាស់​គណបក្សសមរង្ស៊ី ត្រូវតែរកផ្លូវដើម្បីឲ្យមានការបង្រួបបង្រួមគ្នាជាមួយនឹងគណបក្សសិទ្ធិមនុស្ស​របស់លោកកឹមសុខា។ បើមិនរួបរួមគ្នា គឺបានផ្តល់ឪកាសឈ្នះរួចជាស្រេចជូនទៅគណបក្ស​កាន់​អំណាច ដូចនេះលទ្ធភាពឈ្នះដឹកនាំប្រទេស គឺមានដ៏តិចតួច។ ផ្ទុយទៅវិញ ឪកាសឈ្នះលើការ​បោះឆ្នោត ត្រូវបានគេទស្សន៍ទាយ ដោយមានទំនុកចិត្តយ៉ាងខ្ពស់ បើការរួបរួមបញ្ជូលគ្នាតែមួយ រវាងគណបក្សទាំងពីរអាចចេញជាលទ្ធផលមុនការបោះឆ្នោត ហើយវាជាជំហរដ៏ឥតងាករេ និង​តាំងពីដើមរហូតមក របស់គណបក្សសមរង្ស៊ី និងជាសំណូមពរយ៉ាងទទូចរបស់​ប្រជាពលរដ្ឋ ដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យ ចង់ផ្តួលរំលំរបបជិះជាន់ធ្វើបាបរាស្ត្រនៅកម្ពុជា។

ទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែររាប់សតវត្សមកនេះ ល្មមដល់ពេលបញ្ជប់នៅត្រឹមឆ្នាំ២០១៣ខាង​មុខនេះហើយ។ ខ្មែរធ្លាប់ទទួលរងការជិះជាន់ធ្វើបាប ការបណ្តេញចេញ​ទាំង​បង្ខំ ដើម្បីរំលោភ​យក​ដី​ធ្លី ការកើតមានសង្គ្រាមរាំរ៉ៃ ការរស់នៅក្រោមឥទ្ធិពលគ្រប់គ្រងរបស់បរទេសឈ្លានពាន និងការទទួលរងភាពអយុត្តិធម៌ ដោយសារប្រព័ន្ធតុលាការ​ជាដើម។ ដូចនេះភាពជោគជាំដោយ​ការភ័យខ្លាច និងទទួលរងគ្រោះទាំងនេះ គឺត្រូវតែបញ្ជប់នៅត្រឹមឆ្នាំ២០១៣ខាងមុខ បន្ទាប់ពី​ការ​បោះឆ្នោតជាតិ។ ក្នុងជំហរនេះ ប្រជាពលរដ្ឋ ត្រូវតែសំរេចចិត្តឲ្យបានច្បាស់ និងមានចិត្តចង់ជួយ​ខ្លួនឯងជាមុន និងបន្ទាប់មកត្រូវតែជ្រើសរើសយកមេដឹកនាំ ដែលស្រឡាញ់ប្រជាពលរដ្ឋ ស្នេហាជាតិ និងមានសមត្ថភាពមកដឹកនាំប្រទេសម្តងវិញ។

ការរួបរួមនៃអ្នកដែល​ស្រឡាញ់លទ្ធិប្រជាធិបតេយ្យទាំងអស់ ជាមួយគណបក្សសមរង្ស៊ី គឺនឹងបង្ហាញឲ្យឃើញកម្លាំង​ប្រជែងជាមួយគណបក្សកាន់អំណាច កាន់តែខ្លាំង និងកាន់តែធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត។

របបផ្តាច់ការដឹកនាំប្រទេស ដោយការធ្វើបាបរាស្ត្រ ដើម្បីរក្សាអំណាចខ្លួនឯងឲ្យបានយូរអង្វែង។ ក្នុងរបបដឹកនាំបែបនេះ គឺមានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលក្លាយជាមានបាន ជាមហាសេដ្ឋី ស្របពេលដែលប្រជាពលរដ្ឋកាន់តែក្រកី្ររងទុក្ខវេទនា។​ ផ្ទុយពីរបបប្រជាធិប​តេយ្យសេរី ដែលមេដឹកនាំយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់រាស្ត្រ ដោយ​ចាត់ទុកប្រជារាស្ត្រ​ជាម្ចាស់អំណាច។ នៅប្រទេសមួយចំនួន របបផ្តាច់ការបានជ្រកកោនក្រោមផ្លាកប្រជាធិបតេយ្យ ដែលមានតែប្រជាពលរដ្ឋប៉ុណ្ណោះ ដែលជាអ្នកវិនិច្ឆ័យ ដើម្បីធ្វើការផ្លាស់ប្តូររបបបែននេះបាន។

Related Posts