Thursday 14 June 2012

ទំព័រដើម សកម្មភាព

គណបក្សសមរង្ស៊ី​រាជធានី​ភ្នំពេញ នាំយកជំនួយ​សង្គ្រោះចែក​ជូនគ្រួសារ​អ្នកភូមិបឹង​កក់១៥គ្រួសារ ដែលត្រូវបាន តុលាការកាត់ទោសដាក់ពន្ធនាគារ

សមាជិកព្រឹទ្ឋសភាមកពីគណបក្ស សម រង្ស៊ី លោកហូរ​ វ៉ាន់ និង​ជា​ប្រ​ធា​ន​ក្រុ​ម​ប្រឹ​ក្សា​គ​ណ​ប​ក្ស​ស​ម​រ​ង្ស៊ី​រា​ជ​ធា​នី ​ភ្នំ​ពេ​ញ​ ​កា​ល​ពី​រ​សៀ​ល​ថ្ងៃ​ទី​១​៣​ ​ខែ​មិ​ថុ​នា​ ​​​​​​​ឆ្នាំ​២​០​១​២​ ​បា​ន​នាំ​យ​ក​ ​ជំ​នួ​យ​ស​ង្គ្រោះ​ ​ទៅ​ចែ​ក​ជូ​ន​គ្រួ​សា​រ​ព​ល​រ​ដ្ឋ​បឹ​ង​ក​ក់​ចំ​នួ​ន​១​៥​គ្រួ​សា​រ ដែល​ត្រូវបានតុលាការកាត់ទោសអោយ ជាប់ពន្ឋនាគារ យ៉ាងអយុត្តិធម៌ ដោយសារតែការតវ៉ារឿងដីធ្លី។

ពលរដ្ឋរងគ្រោះទាំង១៥គ្រួសារ​កំពុងជួប​ទុក្ខ​លំបាក និង​ខ្វះ​ខាតក្នុងជីវភាពគ្រួសារយ៉ាងខ្លាំង ខណៈដែលម្តាយរបស់ពួក​គេកំពុងឋិតក្នុង​ពន្ធនាគារព្រៃស នៅសល់តែក្មេងៗតូចៗ និងជីដូន​ចាស់ជរានៅចាំផ្ទះ។

លោក ហូរ វ៉ាន់ នៅក្នុងពិធីចែកជំនួយសង្គ្រោះដល់ពលរដ្ឋ​នៅតំបន់បឹងកក់ បានប្រកាសថ្កោលទោសអជ្ញាធររាជធានីភ្នំពេញ ក្រុមហ៊ុន និងតុលាការ ដែលបានប្រើប្រាស់តួនាទី និងសិទ្ធិអំណាចរបស់ខ្លួនធ្វើបាបដល់​ប្រជាពលរដ្ឋដែលជាម្ចាស់ដី។ លោកទទូចឲ្យតុលាការត្រូវតែរកយុត្តិធម៌ដល់ពួកគាត់ទាំង១៥នាក់ ដោយត្រូវផ្តន្ទាទោសចំពោះអ្នកដែលបានរំលោភយកដីរបស់ពួគគាត់វិញ។

លោក អួង សឿន ដែលត្រូវជាស្វាមីរបស់អ្នកស្រី ផាន់ ឈុនរ៉េត បានថ្លែងពីទុក្ខលំបាកដោយ សារបាត់បង់មេគ្រួសារនេះថា បច្ចុប្បន្នក្រៅពីជីវភាពជួបការខ្វះខាត ពួកគាត់ត្រូវរងសំពាធ ផ្លូវចិត្តអាណិតអាសូរភរិយា ដែលកំពុងជាប់ឃុំក្នុងពន្ឋនាគារព្រៃសថែមទៀត។ លោក អួង សឿន បាន​ថ្លែង​អំណរគុណដល់តំណាងគណបក្ស សម រង្ស៊ី ដែលបានយកអង្ករចែកជូន​គ្រួសារពួកគាត់ក្នុងការជួយរំលែកទុក្ខលំបាកនាពេលនេះ។ លោក អួង សឿន បានអំពាវនាវ​ដល់​​អង្គការ​ជាតិ អន្តរជាតិជាម្ចាស់ជំនួយ អោយជួយដល់គ្រួសារពួកគាត់ និងជួយអន្តរាគមន៍​ដោះលែងភរិយាគាត់ និងតំណាងអ្នកបឹងកក់១៤អ្នកផ្សេងទៀត ដែលកំពុងឋិតក្នុងពន្ធនាគារ អោយមានសិទ្ធិសេរីភាពឡើងវិញ។

Related Posts