Tuesday 05 June 2012

ទំព័រដើម សកម្មភាព

តំណាងរាស្រ្តគណបក្ស សមរង្ស៊ីប្រកាសថាលទ្ធផលបោះឆ្នោតថ្ងៃទី៣ មិថុនា ជាលទ្ធផលដែលកើតចេញពីការរៀបចំការបោះឆ្នោតគ្មានតម្លាភាព និងគ្មានយុត្តិធម៌

លោក យឹម សុវណ្ណ សមាជិកសភា និងជាអ្នកនាំពាក្យរបស់គណបក្ស សម រង្ស៊ី បានប្រកាស​ថា ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៣ នេះមិនមានតម្លាភាព សេរី និងយុត្តិធម៌នោះឡើយ ។ មិនមានតម្លាភាពនៅត្រង់ថា ការបោះឆ្នោតលើកនេះប្រព្រឹត្តទៅដោយគ្មានវត្តមានរបស់ លោកប្រធាន សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី ដើម្បីដឹកនាំយុទ្ធនាការរកសម្លេងឆ្នោត។

នៅក្នុងសិក្ខាសាលាជាមួយអង្គការខុមហ្វ្រែលកាលពីថ្ងៃទី៤ មិថុនា ម្សិលមិញ លោកយឹមសុវណ្ណបានបញ្ជាក់ទៀតថា​ ប្រព័ន្ឋបោះឆ្នោត រៀបចំឡើងដោយគជប បង្ហាញពីភាពលំអៀងទៅរកគណបក្សកាន់អំណាច ដែលបង្កឲ្យមានការស្មុគ្រស្មាញដល់ដំណើរការបោះឆ្នោត ដូចជាធ្វើឲ្យ បាត់់ឈ្មោះ​អ្នកបោះឆ្នោត ការបោះឆ្នោតលើឈ្មោះស្ទួន ឈ្មោះខ្មោច ការបង្កការរំខានដល់​អ្នកបោះឆ្នោតជាដើម ដែលលោកទាមទារឲ្យត្រូវតែមានការកែទំរង់គជប ដើម្បីធានានូវឯករាជ្យ ភាពក្នុងការរៀបចំការបោះឆ្នោតលើកក្រោយៗទៀត។

លោក យឹម សុវណ្ណ បានបន្តថា សម្លេងរបស់គណបក្សសម រង្ស៊ី ដែលទទួលបានជាង១លាន សម្លេងគឺជាសម្លេងពិត ជាសម្លេងដែលមិនខ្លាចការគំរាមកំហែង ជាសម្លេងដែលទិញមិនលក់ ប៉ុន្តែសម្រាប់សម្លេងរបស់គណបក្សកាន់អំណាចវិញ ជាសម្លេងបានមកពីការទិញដូច ការ​គំរាមកំហែង សម្លេងអន្តោប្រវេសន៍ខុសច្បាប់ និងសម្លេងខ្យល់ជាដើម។

Related Posts