Wednesday 09 May 2012

ទំព័រដើម សកម្មភាព

លោកស្រីកែសុវណ្ណរតន៍ជួបជាមួយប្រជាពលរដ្ឋមកពីឃុំគៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅរសៀលនេះ

នៅរសៀលថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១២នេះ លោកស្រីកែសុវណ្ណរតន៍​ អគ្គលេខាធិការគណបក្សសមរង្ស៊ី បានដឹកនាំគណៈប្រតិភូមួយក្រុមចុះជួបជាមួយ​បងប្អូនប្រជាពលរដ្ឋ ប្រមាណ១០០នាក់ មកពីឃុំគៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ឆ្លៀតឪកាសនេះ លោកស្រីបានជំរាបប្រាប់បងប្អូនប្រជាពលរដ្ឋ អំពីការវិវត្តនយោបាយនៅកម្ពុជាបច្ចុប្បន្ន និងគោលនយោបាយរបស់គណបក្សសមរង្ស៊ី ដើម្បីឲ្យប្រជាពលរដ្ឋមានមូលដ្ឋាន​ ក្នុងការជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នៅពេលខាងមុខ។

Related Posts