Wednesday 09 May 2012

ទំព័រដើម សកម្មភាព

ប្រជាពលរដ្ឋរាប់ពាន់នាក់មកពីស្រុកប្រាសាទបាល្ល័ង្ក ចូលរួមស្វាគមន៍វត្តមាន ថ្នាក់ដឹកនាំគណបក្សសមរង្ស៊ី កាលពីថ្ងៃទី៧ ខែឧសភា

យ៉ាងហោចណាស់មានប្រជាពលរដ្ឋប្រមាណ១៣០០នាក់មកពីឃុំចំនួន៣ មានឃុំសាគ្រាម ឃុំក្រយា និងឃុំសាលាវិស័យក្នុងស្រុកប្រាសាទបាល្ល័ង្ក ខេត្តកំពង់ធំ បាននាំគ្នាមកចូលរួមក្នុង​កម្មវិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណបក្សសមរង្ស៊ីកាលពីថ្ងៃទី៧ ខែឧសភាកន្លង​មកនេះ។

ការសំរុកមកចូលរួមជួបថ្នាក់ដឹកនាំរបស់គណបក្សសមរង្ស៊ី ដែលបានធ្វើដំណើរទៅដល់ទីនោះ បានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋ ដែលពួកគាត់ភាគច្រើនជាជនរងគ្រោះ ដោយសារការ​រំលោភយកដីធ្លីផ្ទះសម្បែង ពួកគាត់នៅពេលនេះគ្មានរំពឹងនរណាក្រៅតែពីគណបក្សសមរង្ស៊ី​នោះទេ។ ពួកគាត់បានយល់ច្បាស់ថាមានតែគណបក្សសមរង្ស៊ីប៉ុណ្ណោះជាក្តីសង្ឃឹម អាចជួយ​ស្រោចស្រង់ពួកគាត់បាន ដូច្នេះការចូលរួមដ៏កុះករនេះ គឺដើម្បីស្វែងយល់បន្ថែមអំពីគោល​នយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សសមរង្ស៊ី នៅពេលដែលពួកគាត់បានសំរេចចិត្ត​បោះឆ្នោតជូន ឬនៅពេលដែលគណបក្សសមរង្ស៊ីឈ្នះឆ្នោតដឹកនាំប្រទេស ហើយនៅពេលដ៏ខ្លី ខាងមុខនេះ នឹងជាប់ឆ្នោតជាមេឃុំរបស់ពួកគាត់ តើគណបក្សសមរង្ស៊ីនឹងដោះស្រាយ​បញ្ហាអ្វីខ្លះ។

ជាការពិតអ្វីដែលជាគោលនយោបាយ និងគោលការណ៍ដែលគណបក្សសមរង្ស៊ីបានដាក់ចេញ ពិសេសសំរាប់បេក្ខភាពមេឃុំ និងចៅសង្កាត់ វាពិតជាឆ្លើយតបទៅនឹងអ្វីដែលប្រជាពលរដ្ឋកំពុង​ត្រូវការ។ ប្រជាពលរដ្ឋបានប្តេជ្ញា នឹងគាំទ្រដល់បេក្ខជនមេឃុំ មកពីគណបក្សសមរង្ស៊ី ដើម្បី ដឹកនាំឃុំរបស់ពួកគាត់ ជួយការពារពួកគាត់ ឲ្យរួចផុតពីការជិះជាន់គំរាមកំហែង និងការរើសអើង​មកលើប្រជាពលរដ្ឋ។

លោកស្រីអគ្គលេខាធិការគណបក្សសមរង្ស៊ី បានជំរាបប្រាប់ទៅប្រជាពលរដ្ឋថា នៅពេលដែល​គណបក្សសមរង្ស៊ីឈ្នះឆ្នោតដឹកនាំឃុំ សង្កាត់ណា មេឃុំ ចៅសង្កាត់គណបក្សសមរង្ស៊ីនោះធានា​ដា់ច់​ខាតមិនស៊ីញ៉េឲ្យមានការរំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋ លើសពីនេះ នឹងរៀបចំ​ ជ្រើសរើសមេភូមិ  ស្របតាមការពេញចិត្តរបស់ប្រជាពលរដ្ឋ ដោយមិនចាត់តាំងដោយខ្លួន​ឯង ដូចគណបក្សប្រជាជនកម្ពុជាបានធ្វើនោះទេ។

Related Posts