Thursday 26 April 2012

ទំព័រដើម សកម្មភាព

គណបក្សសមរង្ស៊ីរាជធានីភ្នំពេញ រៀបចំជំនួបជាមួយសហគមន៍ប្រជាពលរដ្ឋដែលត្រូវបានបណ្តេញចេញពីដីធ្លី

គណបក្សសមរង្ស៊ីរាជធានីភ្នំពេញ រៀបចំជំនួបជាមួយសហគមន៍ប្រជា ពលរដ្ឋដែលត្រូវបាន​បណ្តេញចេញពីដីធ្លី

គណបក្សសមរង្ស៊ីរាជធានីភ្នំពេញ ដឹកនាំដោយលោកហូរវ៉ាន់ កាលពីព្រឹក ថ្ងៃទី២៥ ខែមេសានេះ បានរៀបចំពីធីជួបជុំជាមួយបងប្អូនប្រជាពលរដ្ឋ មកពីសហគមន៍នានាទូទាំងរាជធានីភ្នំពេញ ដែលត្រូវបានបណ្តេញចេញ ឲ្យទៅនៅក្រៅក្រុង។ ពិធីនេះរៀបចំឡើងនៅក្នុង សង្កាត់ច្រាំងចំរេះ ខណ្ឌ ឬស្សីកែវរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកប្រធានស្តីទីគណបក្ស សមរង្ស៊ី គង់ គាំ និងមានការចូលរួមពីប្រជាពលរដ្ឋប្រមាណជាង ៣០០ រយនាក់។ ពិធីនេះ បានបើកឪកាសឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមលើកជា កង្វល់ជុំវិញបញ្ហាដែល​ពួកគាត់កំពុងជួបប្រទះ ក្នុងការទៅរស់នៅក្នុងតំបន់ ថ្មី និងទឹកចិត្តរបស់ពួកគាត់ នៅពេលត្រូវបាន​បណ្តេញចេញពីដីធ្លី ដែលធ្លាប់បានរស់នៅក្នុងទីក្រុង។

Related Posts