Non Gamstop Casinos
Wednesday 10 August 2011

Archive for មិថុនា 2011

លោក សុន ឆ័យ ដាក់លិខិតទៅនាយករដ្ឋមន្រ្តី ពីបញ្ហាគំរោងវារីអគ្គីសនីសេសានក្រោម 11 របស់ក្រុមហ៊ុនវៀតណាមឈ្មោះ EVN

លោក សុន ឆ័យ ដាក់លិខិតទៅនាយករដ្ឋមន្រ្តី ពីបញ្ហាគំរោងវារីអគ្គីសនីសេសានក្រោម 11 របស់ក្រុមហ៊ុនវៀតណាមឈ្មោះ EVN

កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១១ លោក​ សុន​ ឆ័យ អ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ ស្នើនាយករដ្ឋមន្រ្តី ឲ្យពន្យាកាអនុវត្តគំរោងវារីអគ្គីសនីសេសានក្រោម 11 របស់​ក្រុមហ៊ុន​​វៀតណាមឈ្មោះ EVN ហ៊ុនជាមួយក្រុមហ៊ុន Royal Group ។

កម្មកររោងចក្រស៊ូភើថិចបន្តការតវ៉ាទាមទារប្រាក់ខែ

កម្មកររោងចក្រស៊ូភើថិចបន្តការតវ៉ាទាមទារប្រាក់ខែ

កម្មកររោងចក្រស៊ូភើថិច ប្រមាណជាងមួយពាន់នាក់នៅតែបន្តការតវ៉ារឿងប្រាក់ខែដែលថៅកែ មិនបានបើកឲ្យតាំងពីខែខែឧសភា រួមទាំងប្រាក់ប្រយោជន៍ផ្សេងៗមួយចំនួនទៀតដែលត្រូវបាន ខកខានតាំងពីខែធ្នូចុងឆ្នាំ២០១០កន្លងមកម្ល៉េះ។

អគ្គលេខាធិការគណបក្សសមរង្ស៊ីសជួបប្រជាពលរដ្ឋ និងក្រុមប្រឹក្សាចំនួន៤ឃុំ ក្នុងស្រុកកញ្ជ្រាច និងស្រុកពារាំងខេត្តព្រៃវែង

អគ្គលេខាធិការគណបក្សសមរង្ស៊ីសជួបប្រជាពលរដ្ឋ និងក្រុមប្រឹក្សាចំនួន៤ឃុំ ក្នុងស្រុកកញ្ជ្រាច និងស្រុកពារាំងខេត្តព្រៃវែង

លោកស្រីអគ្គលេខាធិការគណបក្សសមរង្ស៊ី កែ សុវណ្ណរ័ត្ន អមដំណើរដោយសមាជិកក្រុមប្រឹក្សា ខេត្តស្រុក ក្នុងខេត្តព្រៃវែងកាលពីថ្ងៃអាទិត្យទី១២ខែមិថុនានេះបានចុះជួបជាមួយសមាជិក ក្រុម ប្រឹក្សាឃុំចំនួន៤ឃុំ រួមជាមួយប្រជាពលរដ្ឋក្នុងស្រុកកញ្ច្រៀច និងស្រុកពារាំងខេត្តព្រៃវែង។

លោកប្រធាន សម រង្ស៊ី បន្តធ្វើទស្សនកិច្ចទៅកាន់ប្រទេសហូឡង់ និងប្រទេសបែលស៊ិច

លោកប្រធាន សម រង្ស៊ី បន្តធ្វើទស្សនកិច្ចទៅកាន់ប្រទេសហូឡង់ និងប្រទេសបែលស៊ិច

បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេល៣សប្តាហ៍នៅទ្វីបអាមេរិកមានសហរដ្ឋអាមេរិក និងកាណាដា ប្រធានគណបក្សប្រឆាំងសមរង្ស៊ីបានបន្តដំណើរទៅកាន់ប្រទេសហូឡង់ ទីដែល លោកបានជួបជាមួយមន្ត្រីរដ្ឋាភិបាលរបស់ប្រទេសនេះ មន្រ្តីរដ្ឋសភាហូឡង់ និងអង្គការសង្គម ស៊ីវិលនៅទីនោះ។ លោកសមរង្ស៊ីក៏បានទទួលនូវការរាក់ទាក់ដ៏កក់ក្តៅពីសហគមន៍បងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅ ក្នុងប្រទេសហូឡង់ផងដែរ។

ក្រសួងមហាផ្ទៃ ត្រូវដកពាក្យបណ្តឹងរបស់ខ្លួនចេញពីតុលាការ ដែលប្តឹងគណបក្ស សម រង្ស៊ី អំពីរបាយការណ៍ប្រចាំឆ្នាំ

ក្រសួងមហាផ្ទៃ ត្រូវដកពាក្យបណ្តឹងរបស់ខ្លួនចេញពីតុលាការ ដែលប្តឹងគណបក្ស សម រង្ស៊ី អំពីរបាយការណ៍ប្រចាំឆ្នាំ

ការដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ របស់ក្រសួងមហាផ្ទៃ ដោយចោទ ប្រកាន់ថា​ គណបក្ស សម​ រង្ស៊ី មិនបានផ្ញើរបាយការណ៍ប្រចាំឆ្នាំ២០០៦ ទៅក្រសួងមហាផ្ទៃ គឺជាចេតនារំខាន និងបង្ខូចកេរ្តិ៍ឈ្មោះគណបក្ស សម រង្ស៊ី ។

ប្រទេសបារាំងសម្តែងការព្រួយបារម្ភចំពោះការគំរាមកំហែងមកលើ ប្រធានគណបក្ស សម រង្ស៊ី

ប្រទេសបារាំងសម្តែងការព្រួយបារម្ភចំពោះការគំរាមកំហែងមកលើ ប្រធានគណបក្ស សម រង្ស៊ី

រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង លោក Alain JUPPE’ បានសម្តែងការព្រួយបារម្ភក្នុងនាមប្រទេសបារាំងចំពោះ ករណីប្រធានគណបក្សប្រឆាំងនៅកម្ពុជាលោកសមរង្ស៊ីដែលត្រូវបានសភាដកអភ័យឯកសិទ្ធ

ខ្មែរក្រោមនៅកម្ពុជាប្រារព្ធខួបនៃការកាត់ដីខ្មែរឲ្យវៀតណាម

ខ្មែរក្រោមនៅកម្ពុជាប្រារព្ធខួបនៃការកាត់ដីខ្មែរឲ្យវៀតណាម

នៅក្នុងទីអារាមវត្តអង្គតាម៉ិញ ហៅវត្តគោកចំបក់ ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ ដែលភាគច្រើនមាន ដើមកំណើតជាខ្មែរកម្ពុជាក្រោម បានមកជួបជុំគ្នាយ៉ាងច្រើនកុះករ​ ធ្វើពិធីបុណ្យតាមបែបពុទ្ធ សាសនា រំលឹកខួបនៃព្រឹត្តិការណ៍ដែលអាណាព្យាបាលបារាំងបានកាត់ដីខ្មែរ ដែលគេស្គាល់ថា ជាកម្ពុជាក្រោមឲ្យទៅប្រទេសវៀតណាមដោយអយុត្តិធម៌ ក្នុងឆ្នាំ១៩៤៩។

ផ្ទាំងពាណិជ្ជកម្មភាគច្រើននៅក្រុងបាវិតសរសេរជា ភាសាវៀតណាម

ផ្ទាំងពាណិជ្ជកម្មភាគច្រើននៅក្រុងបាវិតសរសេរជា ភាសាវៀតណាម

បើតាមសម្តីរបស់លោក សុខ សំអៀន សមាជិកក្រុមប្រឹក្សាក្រុងបាវិតជាប់ឆ្នោតមកពីគណបក្ស សម រង្ស៊ី បានឲ្យដឹងថា ផ្ទាំងប៉ាណូ និងផ្លាកពាណិជ្ជកម្មភាគច្រើន នៅក្នុងក្រុងបាវិត ត្រូវបានសរសេរជាភាសាវៀតណាម ដោយអក្សរខ្មែរ

ផ្ទៃដី ដែនជំរកសត្វព្រៃរាប់ពាន់ហិចតាបានកាត់ប្រគល់ឲ្យឯកជនកាន់កាប់ ក្រោមលេសព្រៃរិចរិល

ផ្ទៃដី ដែនជំរកសត្វព្រៃរាប់ពាន់ហិចតាបានកាត់ប្រគល់ឲ្យឯកជនកាន់កាប់ ក្រោមលេសព្រៃរិចរិល

យ៉ាងហោចណាស់មានផ្ទៃដី រាប់ពាន់ហិចតា នៃតំបន់ព្រៃការពារសត្វព្រៃឪរ៉ាល់ត្រូវបានរដ្ឋា ភិបាលកាត់ចេញ ហើយបានប្រគល់ទៅឲ្យក្រុមហ៊ុនឯកជន ធ្វើការវិនិយោគលើវិស័យកសិឧស្សា ហកម្ម ។

លោកនាយករដ្ឋមន្ត្រីបញ្ជាក់ពីការជួយបង្កើតគណបក្សសិទ្ធិមនុស្សរបស់លោកកឹមសុខា

លោកនាយករដ្ឋមន្ត្រីបញ្ជាក់ពីការជួយបង្កើតគណបក្សសិទ្ធិមនុស្សរបស់លោកកឹមសុខា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃម្សិលមិញ បានប្រកាសថា លោកនៅមានឯកសារ សំងាត់ជាច្រើនទៀត ដែលជាភស្តុតាងបង្ហាញថាការបង្កើត គណបក្ស សិទ្ធិមនុស្ស របស់លោក កឹម សុខា ត្រូវបានលោកជួយជ្រោមជ្រែង ។