Wednesday 10 August 2011

ទំព័រដើម សកម្មភាព

គណបក្ស សម រង្ស៊ី សម្តែងការមិនសប្បាយចិត្ត ចំពោះការបើកសវនាការ ដែលមានករណីគណបក្សនយោបាយ១០ក្នុងពេលតែមួយ

វាពិតជាមិនមានទេយុត្តិធម៌ និងមិនមានលក្ខណៈស៊ីជំរៅ នៅពេលដែលតុលាការសាលាដំបូង រាជធានីភ្នំពេញ បានកាត់ទោសគណបក្សនយោបាយចំនួន១០ក្នុងពេលតែមួយ។ នេះជា ប្រសាសន៍ របស់លោក ជូង ជូងី មេធាវីការពារក្តីរបស់គណបក្ស សម រង្ស៊ី

យ៉ាងយោចណាស់មានគណបក្សនយោបាយចំនួន១០ ក្នុងនោះមានគណបក្ស សម រង្ស៊ី ផង ត្រូវ បានតុលាការសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជំរះ តាមបណ្តឹងរបស់ក្រសួង មហាផ្ទៃ ដោយចោទថាមិនបានផ្ញើឯកសារ របាយការណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុ ទៅក្រសួងធ្វើកាលពីឆ្នាំ២០០៦។ ក្នុងសវនាកាដែលមានចៅក្រមជំនុំជំរះគឺលោក សួស សំអាត អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ តំណាងអយ្យការ គឺលោក ហ៊ឹង ប៊ុនជា ព្រះរាជអជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក កែវ ចាន់វាសនា ជាក្រឡាបញ្ជីសវនាការ លោក ជូង ជូងី បានស្នើឲ្យតុលាការត្រូវបំបែករឿងក្តីដែលពាក់ព័ន្ធនឹង គណបក្សនយោបាយរហូតដល់ទៅ១០នោះឲ្យដាច់ពីគ្នា ដើម្បីងាយស្រួលក្នុងការដោះបន្ទុករបស់គណបក្សនីមួយៗ។ លោកបញ្ជាក់ថា បើពេលតែមួយ តុលាការកាត់ក្តីលើគណបក្សរហូតដល់១០របៀបនេះ​ មិនអាចរកយុត្តិធម៌បានឡើយ ហើយ តំណាងគណបក្សនយោបាយនីមួយៗ ក៏មិនមានពេលគ្រប់គ្រាន់ក្នុងការបញ្ជាក់មូលហេតុដោះ បន្ទុកនោះដែរ។ ការទទូចរបស់លោក ជូង ជូងី ត្រូវបានលោក ហ៊ឹង ប៊ុនជា យល់ព្រម ប៉ុន្តែត្រូវបាន បដិសេធ ដោយលោកសួស សំអាត ជាចៅក្រមជំនុំជំរះ។ បើតាម បណ្តឹងរបស់ក្រសួងមហាផ្ទៃ គណបក្សនយោបាយទាំង១០ត្រូវបានចោទប្រកាន់ថាបាន ខកខានក្នុងការផ្ញើរបាយការប្រចាំឆ្នាំ ២០០៦ ទៅឲ្យក្រសួងមហាផ្ទៃ និងក្រសួងហិរញ្ញវត្ថុ ល្មើសទៅនឹងមាត្រាទី៣១នៃច្បាប់ស្តី ពីការបង្កើតគណបក្សនយោបាយ ហើយត្រូវទទួលទោស តាមមាត្រា៣៨ ដោយការបង់ប្រាក់ ចំនួន៣លានរៀលទៅឲ្យក្រសួងមហាផ្ទៃ ដែលជាដើម បណ្តឹង ។ លោកជូងជូងីបានប្រាប់ទៅ ចៅក្រមថា ការចោទប្រកាន់របស់ក្រសួងមហាផ្ទៃមកលើ គណបក្ស សម រង្ស៊ី ជារឿងមិនពិត។ ក្រសួងបានចោទគណបក្ស សម រង្ស៊ី ថាមិនបានផ្ញើរបាយការណ៍ប្រចាំឆ្នាំ២០០៦ទៅ ប៉ុន្តែគណបក្ស សម រង្ស៊ី មានភស្តុតាង និងមានសាក្សីគ្រប់គ្រាន់ ដែលបញ្ជាក់ថាមិនមានការខក ខាននោះទេ ហើយរបាយការណ៍ នោះត្រូវបានវាយត្រាចូលក្រសួងមហាផ្ទៃនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០០៧ និងទទួលចូលក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០០៧ ដោយ ឈ្មោះ ហាក់ ភឿន មន្ត្រីក្រសួង។

ទោះបីច្បាប់ស្តីពីគណបក្សនយោបាយបានកំណត់ ឲ្យគណបក្សត្រូវផ្ញើរបាយការណ៍ប្រចាំឆ្នាំ យ៉ាងយូរត្រឹមថ្ងៃទី៣១ខែធ្នូ ប៉ុន្តែ ការផ្ញើយឺត មិនមានន័យស្មើនឹងមិនបានផ្ញើដូចការចោទនោះទេ ម្យ៉ាងទៀតថ្ងៃទី៣១ខែធ្នូ ត្រូវនឹងថ្ងៃអាទិត្យ ហើយថ្ងៃទី១ខែមករាឆ្នាំ២០០៧ ត្រូវនឹងថ្ងៃឈប់ សំរាកដូច្នេះហើយទើបរបាយការណ៍របស់គណបក្ស សម រង្ស៊ី ទៅដល់ក្រសួងនៅ ថ្ងៃទី០២ ខែមករា ។​ ដូច្នេះវាគ្មានចំណុចណា ដែលបញ្ជាក់ថាគណបក្ស សម រង្ស៊ី មានចេតនាមិន ផ្ញើរបាយការណ៍ទៅក្រសួងមហាផ្ទៃនោះទេ នេះជាការចោទប្រកាន់ដោយមិនត្រឹមត្រូវ ។  សំរាប់ លោក ជូង ជូងី បានថ្លែងថាលោកមានពេលមិនគ្រប់គ្រាន់ក្នុងការឆ្លើយដោះសារទេកាលពី ថ្ងៃម្សិលមិញ ដោយលោកថាត្រូវចំណាយពេលស្តាប់រឿងរបស់គណបក្សដទៃច្រើនជាងការ ជជែកពីរឿងរបស់ គណបក្ស សម រង្ស៊ី ហើយវាគឺជារូបភាពដែលកើតចេញពីការសំរេច របស់លោក សួស សំអាត ដែលមិនបានបំបែកករណីរបស់គណបក្ស នយោបាយទាំង១០ ឲ្យដាច់ពីគ្នា។

គណបក្ស សម រង្ស៊ី កាលពីថ្ងៃទី១០មិថុនាកន្លងទៅបានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោស ចំពោះក្រសួងមហាផ្ទៃ ក្នុងការដាក់ពាក្យប្តឹងគណបក្ស សម រង្ស៊ី ថាមិនបានផ្ញើរបាយការណ៍ ឆ្នាំ២០០៦ ថាជាចេតនារំខាន និងបង្ខូចកេរ្តិ៍ឈ្មោះរបស់គណបក្ស សម រង្ស៊ី។ សេចក្តីថ្លែងការណ៍ បានបញ្ជាក់ទៀតថា គណបក្ស បានផ្ញើរបាយការណ៍ប្រចាំឆ្នាំ​នីមួយៗទៅក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច តាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ យ៉ាងទៀងទាត់ ដោយមានទាំង ការចុះកាលបរិច្ឆេទទទួលច្បាស់លាស់ត្រឹមត្រូវពីសំណាក់មន្ត្រីក្រសួងទាំងពីរ ។ ទោះជាយ៉ាង ណាក៏ដោយ​លទ្ធផលនៃសវនាការជំនុំជំរះនេះនឹងត្រូវប្រកាសនៅថ្ងៃទី២១ ខែកក្កដា ខាងមុខ៕ កង​ ប៊ុន

ស្តាប់បទសម្ភាសជាសម្លេងជាមួយលោក ជួង ជូងី អំពីករណីសវនាការ Bun-ChoungChugny-SRPCourt

 

Related Posts