Wednesday 10 August 2011

ទំព័រដើម សកម្មភាព

អ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី គាំទ្រការតវ៉ារបស់ពលរដ្ឋ​សហគមន៍​ព្រៃ​ឡង់​

នៅ​ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១ ប្រជា​ពល​រដ្ឋ​សហគមន៍​ព្រៃឡង់​មក​ពី​ខេត្ត​ចំនួន​បួន គឺ​ខេត្តកំពង់ធំ ​ ក្រចេះ ស្ទឹង​ត្រែង និងព្រះវិហារ ដែល​​រួម​មាន​ជាតិ​ភាគ​តិច​ផង ​បាន​ប្រមូ​​​ល​ផ្តុំ​គ្នា​​នៅលើ​ទីលាន​ប្រជា​ធិបតេយ្យ​ក្បែរ​វត្ត​ភ្នំ ក្នុងរាជធានីភ្នំពេញ ដើម្បី​ធ្វើ​ការ​តវ៉ា​ទាម​ទារ​ឲ្យ​រដ្ឋា​ភិបាល​អភិរក្ស​ព្រៃ​ឡង់ ​ដែល​ជា​ព្រៃ​ធំ​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ។ ចំពោះការ​ទាមទារនេះ គឺត្រូវបានគាំទ្រដោយ ​អ្នកតំណាងរាស្រ្ត​គណបក្ស​ សម ​រង្ស៊ី​ និង​អង្គ​ការ​សង្គម​ស៊ីវិលមួយចំនួន ​ដែលបានចូលរួមផ្ទាល់ជា​មួយពលរដ្ឋសហគមន៏ទាំង​នោះ ៕

Related Posts