Wednesday 10 August 2011

ទំព័រដើម សកម្មភាព

លោកសុន ឆ័យ បានធ្វើលិខិតស្នើសម្តេចអគ្គមហាពញាចក្រីហេង សំរិន

MP Son Chhay's letterនៅថ្ងៃទី០៧ ខែមីនា​ ឆ្នាំ២០១១ លោកសុន ឆ័យ អ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញបានធ្វើលិខិតស្នើ សម្តេចអគ្គមហាពញាចក្រីហេង សំរិន ចាត់វិធានការជំរុញឲ្យរដ្ឋាភិបាលបញ្ឈប់ជាបន្ទាន់ នូវការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ របស់ក្រុមហ៊ុនវៀតណាមឈ្មោះCRCK និងបង្កើតគណៈកម្មការចំរុះរដ្ឋសភាចុះទៅពិនិត្យលើការខូចខាត ព្រៃដល់ទីន្លែង ។ លិខិតរបស់លោកបានបន្តទៀតថាការកាប់បំផ្លាញព្រៃបានកើតឡើងបែបរូបភាពថ្មី​តាមរយៈសម្បទានដីព្រៃស្រោងធ្វើចំការកៅស៊ូក្រោយពីសម្តេចនាយករដ្ឋមន្រី្ត បានចាត់វិធានការណ៍យ៉ាង តឹងរឹងដើម្បីបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ ។ ក្នុងលិខិតនេះក៏បានលើកថានៅខែតុលា ឆ្នាំ២០០៨ ការិយាល័យតំណាងសម្ព័ន្ធសហគ្រាសកៅស៊ូវៀតណាមប្រចាំនៅកមក្ពុជា ផ្ញើជូនឯកឧត្តមចាន់ សារុន រដ្ឋម្រ្តីក្រសួងកាសិកម្ម និងនេសាទ ថាក្រុមហ៊ុនវៀតណាមមួយចំនួនបានទទួលដីសម្បទាន​ដូចជា នៅខេត្តក្រចេះក្រុមហ៊ុនចំនួន៤ បានទទួលដីសម្បទានចំនួន១៨៧៥៩ ហិកតា នៅខេត្តកំពង់ធំ ក្រុមហ៊ុនវៀតណាមឈ្មោះ Tain Bien Kampong Thom Aphivath ទទួលបានព្រៃសម្បទានចំនួន៨១០០​ ហិកតា នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ និងខេត្តរតនគិរី ក្រុមហ៊ុនវៀតណាមមានឈ្មោះDAK LAK លើដីព្រៃចំនួន២៦១០ ហិកតា ។

អានបន្ត….អានបន្ត Read more

Related Posts