Tuesday 05 June 2012

ទំព័រដើម សកម្មភាព

គណបក្សសមរង្ស៊ីដង្ហែរក្បួនឃោសនារកសម្លេងឆ្នោតនៅថ្ងៃចុងក្រោយ ដោយមានមនុស្សចូលរួមជាង​១ម៉ឺននាក់

នៅថ្ងៃទី១​ ខែមិថុនានេះ គណបក្សសមរង្ស៊ីរាជធានីភ្នំពេញ បានដង្ហែរក្បួនឃោសនាទ្រង់ទ្រាយធំ ដើម្បីរកសម្លេងឆ្នោតគាំទ្រក្នុងការបោះឆ្នោត​ខាងមុខនេះ។ ការឃោសនា ដែលមានមនុស្សចូលរួមយ៉ាងកុះករ គឺជាង១ម៉ឺននាក់ ត្រូវបានថ្នាក់ដឹកនាំរបស់គណបក្សសមរង្ស៊ីរាជធានីបញ្ជាក់ថា ជាការស្ម័គ្រចិត្តចូលរួម ពីសកម្មជន សមាជិកបក្ស និងបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានី ដោយគ្មានការជូនសោហ៊ុយទៅកាន់ពួកគាត់ និងគ្មានការ​គំរាមកំហែងនោះឡើយ។ សកម្មភាពនេះ បានសបញ្ជាក់យ៉ាងច្បាស់ថា ពលរដ្ឋនៅទូទាំងប្រទេស ពិសេសអ្នកនៅរាជធានីភ្នំពេញ បានងាកមកគាំទ្រ នូវជំហរនយោបាយ និងសកម្មភាពនយោបាយរបស់គណបក្សសមរង្ស៊ីកាន់តែច្រើនឡើងៗ ដោយសារតែទង្វើរបស់គណបក្សសមរង្ស៊ីជាទង្វើត្រឹមត្រូវ បំរើប្រយោជន៍របស់ពលរដ្ឋ ផ្ទុយពីគណបក្សកាន់អំណាច ដែលចេះតែជិះជាន់សង្កត់សង្កិនប្រជាពលរដ្ឋ ប្រព្រឹត្តតែអំពើពុករលួយ និងគណបក្សអាយ៉ង​មួយចំនួនទៀត។

នៅពេលរាត្រី កម្មវិធីឃោសនា ក៏មានការចូលរួមផងដែរពីលោកប្រធានសមរង្ស៊ី តាមរយៈវីដេអូខន់ហ្វឺរ៉េន។

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អណ្ណត្តិទី៣នេះ នឹងចូលមកដល់នៅថ្ងៃទី៣ ខែមិថុនាខាងមុខ ដោយគណបក្សសមរង្ស៊ីរំពឹងនឹងទទួលបានមេឃុំ ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់កាន់តែច្រើន ដើម្បីចូលរួមដោះស្រាយ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

Related Posts