Saturday 05 May 2012

ទំព័រដើម សកម្មភាព

តំណាងរាស្ត្រគណបក្សសមរង្ស៊ីជួបសួរសុខទុក្ខពលរដ្ឋក្នុងឃុំស្អាងភ្នំ និងឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃ ០៤ ០៥ ២០១២

តំណាងរាស្រ្តគណបក្ស សម រង្ស៊ី ចំនួន៤រូប រួមមានលោក អេង ឆៃអ៊ាង លោក គីមស៊ួ ភីរិទ្ឋ លោក ចាន់ ចេង លោកស្រីពត ពៅ រួមនឹងក្រុមការងារគណបក្សខេត្តកណ្តាល​ជាច្រើនរូបទៀត កាលពីរសៀលថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០១២ បានចុះជួបសួរសុខទុក្ខ​ប្រជាពលរដ្ឋជាច្រើនរយនាក់ នៅក្នុង ឃុំស្អាងភ្នំ និងឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។

នៅក្នុងជំនួបសួរសុខទុក្ខពលរដ្ឋនាឪកាសនោះ លោក គីមស៊ួ ភីរិទ្ឋិ សមាជិកសភា និងជា តំណាងរាស្រ្ត គណបក្ស សម​រង្ស៊ី បានមានប្រសាសន៍ថា ដោយសារតែប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក ដូច្នេះ​ហើយទើបពួកគាត់បានធ្លាក់ខ្លួនជំពាក់បំណុលធនាគារ ហើយមួយចំនួនទៀតត្រូវបង្ខំចិត្ត ធ្វើចំណាកស្រុក ដើម្បីរកប្រាក់ ដោះស្រាយបំណុលធនាគារ និងដោះស្រាយកង្វះខាត​ក្នុងគ្រួសារផងដែរ​។

ពាក់ព័ន្ឋករណីនេះ លោកអេង ឆៃអ៊ាង បាន​ពន្យល់ពលរដ្ឋថា ក្នុងនាមរដ្ឋាភិបាល ដែលទទួល​បានសម្លេងឆ្នោតពីពលរដ្ឋដឹកនាំប្រទេស ត្រូវចេះមើលសុខទុក្ខពលរដ្ឋ ជួយពលរដ្ឋឲ្យ រួចចាកផុតពីទុក្ខលំបាកដែលកំពុងញាំញីនេះ ។ លោកថា បើសិនរដ្ឋាភិបាល​បច្ចុប្បន្ន​មិនគិត​គូ​ដោះ​ស្រាយទុក្ខលំបាកប្រជាពលរដ្ឋនោះទេ ពលរដ្ឋត្រូវតែធ្វើការផ្លាស់ប្តូរ ជ្រើសរើស​មេដឹកនាំថ្មី ជ្រើសរើសគណបក្សណាដែលស្រលាញ់ជាតិ ស្រាលាញ់ពលរដ្ឋខ្លួនឯង ចេះជួយដោះស្រាយ ទុកលំបាកពលរដ្ឋ ជួយឲ្យប្រទេសជាតិ បានរីកចំរើន​ដូចប្រទេស​ជឿនលឿនលើពិភព​លោក។

Related Posts