Friday 27 April 2012

ទំព័រដើម សកម្មភាព

គណបក្សសមរង្ស៊ី ស្នើឲ្យអជ្ញាធរខេត្តព្រៃវែង ចាត់វិធានការណ៍ការពារស្លាក​គណបក្សសមរង្ស៊ី ដែលបានអនុញ្ញាតឲ្យដាំ នៅក្នុងឃុំក្របៅ ស្រុកកំចាយមារ

ស្លាកគណបក្សសមរង្ស៊ី ដែលត្រូវបានបំផ្លាញកាលពីពេលកន្លងមក

នៅក្នុងលិខិតមួយច្បាប់ផ្ញើជូនប្រធានក្រុមប្រឹក្សាខេត្តព្រៃវែងកាលពីថ្ងៃទី២៥ ខែមេសានេះ  លោកគង់គាំ ប្រធានស្តីទីគណបក្ស​សមរង្ស៊ី បានបញ្ជាក់ថា ស្លាករបស់គណបក្សសមរង្ស៊ី ដែលត្រូវបានអនុញ្ញាតឲ្យដាំត្រឹមត្រូវ និង​មានការដឹងលឺពីអជ្ញាធរមូលដ្ឋាននៅក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង កំពុងត្រូវបាន​យាយី ដោយជនខិលខូច។

នៅក្នុងលិខិតនោះលោកប្រធានស្តីទីគង់គាំ បានបញ្ជាក់ថា ស្លាកគណបក្សសមរង្ស៊ី បានដាក់​លើក​ទី១ ហើយមានសមត្ថកិច្ចដឹងលឺ នៅតែត្រូវបានជនល្មើសដកបំបាត់ដោយគ្មានការពិនិត្យ ដោះស្រាយបណ្តឹងនៅឡើយ។ ស្លាកទី២ ត្រូវបានយកទៅដាំនៅកន្លែងដដែលជាថ្មីម្តងទៀត ប៉ុន្តែត្រូវបានឈ្មោះ ឈឹមថា និងគូរកន រុះរើទៅកន្លែងផ្សេង ដោយគ្មានការជូនដំណឹងមក​គណបក្សសមរង្ស៊ី។

គណបក្សសមរង្ស៊ីបានចាត់ទុកសកម្មភាពទាំងទី១ និងទី២នេះថាជាចេតនា មិនចេញមុខរបស់​ជនខិលខូច ក្នុងហេតុផលនយោបាយ។

Related Posts