Saturday 31 December 2011

ទំព័រដើម សកម្មភាព

លោកជូង​ ជូងី ធ្វើសន្និសីទសារពត៌មាន នៅទីស្នាក់ការគណបក្ស សម រង្ស៊ី

លោកជូង ជូងី ដែលសារពត៌មាននានាបានផ្សព្វផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថាលោកត្រូវបានចាប់ខ្លួន គឺមិនពិតទេ។

នៅក្នុងសន្និសីទសារពត៌មាននៅថ្ងៃនេះ លោកបានបញ្ជាក់ថា លោកបានព្យាយាមគេចខ្លួន រហូតមានសុវត្ថិភាព។

លោកបានបន្តទៀតថា លោកមានកម្មវិធីមួយចំនួនត្រៀមធ្វើនៅក្នុងខែមករា ឆ្នាំ២០១២។

កម្មវិធីនោះ គឺធ្វើឡើងដើម្បីជំរុញឲ្យមន្ត្រីយុត្តិធម៌ទាំងអស់ បំពេញកាតព្វកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ នឹងត្រូវតែផ្តល់​យុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរ។

ជាបន្តទៅនេះជាកាលបរិច្ឆេទនៃកម្មវិធីរបស់លោកជូង ជូងីៈ

-នៅថ្ងៃទី៤ខែមករា លោកនឹងធ្វើការកោសក់បួសធ្វើសម្មាធិ នៅវេលាម៉ោង៨ព្រឹក

-នៅថ្ងៃទី៤, ៥, ៦ ខែមករា លោកនឹងធ្វើសម្មាធិរាល់ថ្ងៃចាប់ពីម៉ោង ៨ ដល់ម៉ោង ១១ថ្ងៃត្រង់ នៅបរិវេណទីស្នាក់ការកណ្តាលរបស់គណបក្សសមរង្ស៊ី

-នៅថ្ងៃទី ៩ ខែមករា លោកនឹងធ្វើសម្មាធិ នៅមុខតុលាការខេត្តកណ្តាល

-នៅថ្ងៃទី ១០, ទី១១ ខែមករា លោកនឹងធ្វើសម្មាធិ នៅមុខតុលាកាសាលាឧទ្ធរណ៍

-នៅថ្ងៃទី១២ និងទី១៣ ខែមករា លោកនឹងធ្វើសម្មាធិ នៅមុខតុលាការកំពូល

-នៅថ្ងៃទី ១៦, ទី១៧ ខែមករា លោកនឹងធ្វើសម្មាធិ នៅមុខគណៈមេធាវីកម្ពុជា

-នៅថ្ងៃទី១៨, និងទី១៩ ខែមករា លោកនឹងធ្វើសម្មាធិ នៅមុខក្រសួងយុត្តិធម៌

Related Posts