Sam Rainsy Party

គណបក្ស​ សម រង្ស៊ី នឹងរៀបចំធ្វើការដង្ហែរក្បួនឃោសនាបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ឆ្នាំ២០១២ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១២ នៅមុខអតីតមន្ទីររដ្ឋសភា
សូមមើលប្លង់នៃក្បួនដង្ហែរ

សេចក្តីថ្លែងការណ៍
ក្រុមអ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី ថ្កោលទោសយ៉ាងខ្លាំង ចំពោះ ការបាញ់ប្រហារ​យ៉ាងឃោរឃៅមកលើប្រជាពលរដ្ឋស្លូតត្រង់រាប់រយនាក់ ដែលពួកគាត់គ្រាន់តែមកតវ៉ា និងទាមទាររកដំណោះស្រាយនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពី​ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ វេលាម៉ោងប្រមាណ១០ និង៣០នាទីព្រឹក បណ្តាល​ឲ្យស្លាប់ និងរបួស មួយចំនួន ។

គណបក្សសមរង្ស៊ីរៀបចំពិធីប្រមូលពត៌មានលើវិស័យការងារ ពីប្រជាពលរដ្ឋក្នុងខេត្តកណ្តាល
នៅព្រឹកនេះ តំណាងប្រជាពលរដ្ឋមកពីខេត្តកណ្តាល ប្រមាណ៣០០នាក់ បានមកចូលរួមកម្មវិធី ដែលរៀបចំឡើងដោយគណបក្សសមរង្ស៊ី នៅទីស្នាក់ការកណ្តាលក្នុងរាជធានីភ្នំពេញ ដើម្បីផ្តល់ នូវពត៌មានជុំវិញវិស័យការងារ ដែលប្រជាពលរដ្ឋកំពុងមានការលំបាក ទៅកាន់ក្រុមការងាររៀប​ចំគោលនយោបាយរបស់គណបក្សសមរង្ស៊ី ដែលដឹកនាំដោយលោកសុនឆ័យ។

ការប្រមូល និងផ្តល់ពត៌មានពីប្រជាពលរដ្ឋ ជុំវិញបញ្ហាការងារនៅកម្ពុជា ដែលប្រជាពលរដ្ឋកំពុង​ជួបប្រទះនេះ គឺដើម្បីនឹងរៀបចំជាគោលនយោបាយថ្នាក់ជាតិរបស់គណបក្សសមរង្ស៊ី ក្នុងការ​ដោះ​ស្រាយនូវវិបត្តិនេះ នៅពេលដែលគណបក្សសមរង្ស៊ីមានសម្លេងឆ្នោតគ្រប់គ្រាន់ដឹកនាំ​លើ​រដ្ឋាភិបាល។

កម្មវិធីនេះផងដែរ ក៏មានការចូលរួមពីលោកប្រធានសមរង្ស៊ី ខណៈលោកកំពុងមានវត្តមាននៅ​ក្នុង​ប្រទេសបារាំង។ លោកប្រធានសមរង្ស៊ី បានថ្លែងសារនយោបាយទៅកាន់តំណាង​ប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងកម្មវិធីនេះ ដោយលោកប្រធានបានបញ្ជាក់ថា លុះត្រាតែគណបក្សសមរង្ស៊ីមានសម្លេងឆ្នោតគ្រប់គ្រាន់ដឹកនាំរដ្ឋាភិបាល ទើបបញ្ហាសំខាន់ៗ ដែល​ប្រជាពលរដ្ឋកំពុងជួបប្រទះទាំងអស់នេះត្រូវបានដោះស្រាយដោយជោគជ័យ។ ប៉ុន្តែទោះ​ជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក៏ត្រូវយកចិត្តទុកដាក់ចំពោះការបោះឆ្នោតឃុំសង្កាត់ដែលនឹង​ចូលមកដល់នៅប៉ុន្មានថ្ងៃទៀតនេះផងដែរ ព្រោះការបោះឆ្នោតឃុំសង្កាត់ ជាមូលដ្ឋាន សំរាប់នាំ​មកនូវជ័យជំនះដល់គណបក្សសមរង្ស៊ី​ក្នុងការបោះឆ្នោតនាឆ្នាំ២០១៣។

គណបក្សសមរង្ស៊ីខណ្ឌទួលគោក រៀបចំពិធីជួបជាមួយប្រជាពលរដ្ឋ ប្រមាណ២០០នាក់ នៅព្រឹកថ្ងៃអាទិត្យនេះ
គណបក្សសមរង្ស៊ី ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅព្រឹកនេះ បានរៀបចំពិធីជួបជាមួយប្រជា​ពលរដ្ឋប្រមាណ២០០នាក់មកពីសង្កាត់បឹងសាឡាង។ ពិធីនេះមានការចូលរួមពីលោកសុនឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី លោកហូរវ៉ាន់ប្រធានក្រុមប្រឹក្សាគណបក្ស​សមរង្ស៊ីរាជធានីភ្នំពេញ លោកដាំសិទ្ធ អ្នកតំណាងរាស្ត្រ និងថ្នាក់ដឹកនាំ​ខណ្ឌ និងសង្កាត់មកពី​គណបក្សសមរង្ស៊ីមួយចំនួនទៀត។

ជំនួបនេះ គឺដើម្បីធ្វើការផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សសមរង្ស៊ីទៅកាន់បងប្អូន​ប្រជាពលរដ្ឋ ដែលលោកសុនឆ័យបានបញ្ជាក់ថា ដើម្បីធានាការលើកកំពស់កំរិតជីវភាពរស់​នៅ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ គណបក្សសមរង្ស៊ី បានរៀបចំឲ្យមានទាំងគោល​នយោបាយសំរាប់ការដឹកនាំថ្នាក់ជាតិ និងមូលដ្ឋាន។ លោកបានពន្យល់ថា ដើម្បីសំរេចគោល​នយោបាយដឹកនាំមូលដ្ឋាន គណបក្សសមរង្ស៊ី ត្រូវតែមានតំណាងជាមេឃុំ ឬចៅសង្កាត់ ឲ្យកាន់​តែច្រើននៅក្នុងការបោះជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នាពេលខាងមុខនេះ។ មេឃុំ ឬចៅសង្កាត់ របស់គណបក្សសមរង្ស៊ី មានគោលការណ៍ និងគោលនយោបាយដ៏ច្បាស់លាស់។ ដូចនេះប្រជាពលរដ្ឋ ត្រូវតែមានទំនុកចិត្តចំពោះបេក្ខជនមេឃុំ ឬចៅសង្កាត់មកពី​គណបក្សសមរង្ស៊ី ហើយនិងផ្តល់ឪកាសដើម្បីពួកគាត់បានដឹកនាំឃុំសង្កាត់ បំរើបងប្អូនប្រជា​ពលរដ្ឋ។

គណបក្សសមរង្ស៊ីមិនមែនថាតែមាត់ ដោយគ្មានការអនុវត្តជាក់ស្តែងនោះទេ ។ មេឃុំ ចៅសង្កាត់ របស់គណបក្សសមរង្ស៊ី ចំនួន២៨នៅទូទាំងប្រទេស កំពុងឋិតក្នុងតំណែងសព្វថ្ងៃនេះ បានដឹកនាំ និងការពារផលប្រយោជន៍របស់ពលរដ្ឋបានដោយជោគជ័យ។ ស្របពេលដែលមានការរំលោភ​ដីធ្លីប្រជាពលរដ្ឋកើតមានឡើងស្ទើពេញប្រទេស មានការប្រព្រឹត្តអំពើពុករលួយនៅក្នុងការបំរើ​សេវាមូលដ្ឋានជូនពលរដ្ឋ គឺមានតែឃុំសង្កាត់ចំនួន២៨ប៉ុណ្ណោះ ដែលកំពុងដឹកនាំដោយ​គណបក្សសមរង្ស៊ី ហើយប្រជាពលរដ្ឋ រស់នៅបានសុខសាន្តជាងគេ គឺគ្មានទាល់តែសោះ ការជំរិតទារ​ប្រាក់ពីប្រជាពលរដ្ឋ គ្មានការរំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋជាដើម។

ចំពោះគោលនយោបាយថ្នាក់ជាតិ គណបក្សសមរង្ស៊ី បានសិក្សាឃើញពីតំរូវការចាំបាច់​ជាក់ស្តែង​របស់​​ប្រជាពលរដ្ឋ។ ដើម្បីលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ គណបក្ស​សមរង្ស៊ីបានដាក់ចេញជាគោលនយោបាយសំខាន់ៗចំនួន៣ គឺពាក់ព័ន្ធបញ្ហាសុខភាព កសិកម្ម និងវិស័យការងារ។ គោលនយោបាយចំបងសំខាន់ៗទាំងនេះ នឹងត្រូវយកទៅអនុវត្តនៅពេល​ដែលគណបក្សសមរង្ស៊ីដឹកនាំប្រទេស។

ដោយឡែកលោកហូរវ៉ាន់ ប្រធានក្រុមប្រឹក្សាគណបក្សសមរង្ស៊ី រាជធានីភ្នំពេញ លោកបានអំពាវ​នាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវតែទោះបោះឆ្នោតឲ្យបានគ្រប់គ្នា នៅថ្ងៃទី៣ ខែមិថុនាខាងមុខ​នេះ។ លោកថា ដើម្បីទទួលបានមេឃុំ ឬចៅសង្កាត់ល្អ ប្រជាពលរដ្ឋត្រូវតែទៅបោះឆ្នោត ហើយ ធ្វើការសំរេចចិត្តឲ្យបានត្រឹមត្រូវ ដោយមានមូលដ្ឋានច្បាស់លាស់។

ការផ្លាស់ប្តូរ គឺជារឿងចាំបាច់ នៅក្នុងសង្គមប្រជាធិបតេយ្យ ដើម្បីស្វែងរកការអភិវឌ្ឍ​ពិតប្រាកដ។ ប្រជាពលរដ្ឋត្រូវតែធ្វើការផ្លាស់ប្តូរ ដើម្បីទទួលបានមេឃុំ ឬចៅសង្កាត់ ដែលមាន​ឆន្ទៈបំរើប្រយោជន៍របស់បងប្អូន។

អគ្គលេខាធិការគណបក្សសមរង្ស៊ី ជួបសកម្មជន និងថ្នាក់ដឹកនាំនៅខេត្តសៀមរាប ប្រមាណ១០០នាក់ នៅព្រឹកនេះ
ក្នុងគោលដៅជំរុញ និងលើកទឹកចិត្ត ដល់សកម្មជន និងថ្នាក់ដឹកនាំរបស់គណបក្សសមរង្ស៊ី នៅ ខេត្តសៀមរាប ក្នុងការចូលរួមការប្រកួតប្រជែងបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃខាងមុខ លោកស្រី កែសុវណ្ណរតន៍ អគ្គលេខាធិការគណបក្សសមរង្ស៊ី នៅព្រឹកនេះ បានជួបជាមួយថ្នាក់​ដឹកនាំខេត្ត និងសកម្មជនរបស់គណបក្សសមរង្ស៊ីប្រមាណជាងមួយរយ​នាក់។ កម្មវិធីនេះ រៀបចំឡើងនៅទីស្នាក់ការរបស់គណបក្សសមរង្ស៊ី ខេត្តសៀមរាប។

ឆ្លៀតក្នុងឪកាស ដែលការឃោសនាបោះឆ្នោតកាន់តែរំកិលជិតមកដល់ លោកស្រីកែសុវណ្ណរតន៍ បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងសកម្មជនរបស់គណបក្សទាំងអស់ ឲ្យត្រូវតែប្រើប្រាស់​ឲ្យអស់លទ្ធភាព ធ្វើយ៉ាងណា បញ្ជូនសារនយោបាយ និងគោលនយោបាយ ទៅដល់​ប្រជាពលរដ្ឋ នៅក្នុងឃុំសង្កាត់នីមួយៗឲ្យបានគ្រប់ៗគ្នា។ ប្រជាពលរដ្ឋ នឹងមានមូលដ្ឋានកាន់តែ រឹងមាំ ដើម្បីធ្វើការសំរេចចិត្តជ្រើសរើសសមាជិក ជាតំណាងរបស់ពួកគាត់ នៅមូលដ្ឋាន នៅពេល ដែលពួកគាត់កាន់តែយល់ច្បាស់ ពីគោលនយោបាយ និងគោលការណ៍របស់គណបក្សសមរង្ស៊ី សំរាប់ដឹកនាំឃុំសង្កាត់។

លោកស្រីបានបញ្ជាក់ទៀតថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ គឺជាមូល​ដ្ឋាន សំរាប់ការបោះឆ្នោតថ្នាក់ជាតិ។ បើគណបក្សសមរង្ស៊ីមានសម្លេងគាំទ្រក្នុងការបោះឆ្នោត​នេះ កាន់តែច្រើន វាគឺជាសញ្ញាណជោគជ័យរបស់គណបក្សក្នុងការប្រកួតប្រជែងបោះឆ្នោតនៅ​ឆ្នាំបន្ទាប់ គឺការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំប្រទេស។ ដូចនេះ ដើម្បីទទួលបានជ័យជំនះ ថ្នាក់ដឹកនាំ និងសកម្មជន ពិសេសសមាជិក ដែលជាបេក្ខជនឈរឈ្មោះ ត្រូវតែខិតខំឲ្យអស់​លទ្ធភាពទាំងអស់គ្នា។

សូមបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញ ទី១០ ខែឧសភានេះ លោកស្រីអគ្គលេខាធិការ បានជួបជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំចំនួន៣ ក្នុងស្រុកបា្រសាទបាគង ខេត្តសៀមរាប ដែលមានប្រជាពលរដ្ឋចូលរួមសរុប ប្រមាណ៣០០នាក់ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយ និងសារនយោបាយរបស់គណបក្សសមរង្ស៊ី សំរាប់ការដឹកនាំឃុំសង្កាត់ ក៏ដូចជាការដឹកនាំថ្នាក់​ជាតិ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ មានមូលដ្ឋានក្នុងការសំរេចចិត្តឲ្យបានត្រឹមត្រូវ។

លោកស្រីកែសុវណ្ណរតន៍ជួបជាមួយប្រជាពលរដ្ឋមកពីឃុំគៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅរសៀលនេះ
នៅរសៀលថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១២នេះ លោកស្រីកែសុវណ្ណរតន៍​ អគ្គលេខាធិការគណបក្សសមរង្ស៊ី បានដឹកនាំគណៈប្រតិភូមួយក្រុមចុះជួបជាមួយ​បងប្អូនប្រជាពលរដ្ឋ ប្រមាណ១០០នាក់ មកពីឃុំគៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ឆ្លៀតឪកាសនេះ លោកស្រីបានជំរាបប្រាប់បងប្អូនប្រជាពលរដ្ឋ អំពីការវិវត្តនយោបាយនៅកម្ពុជាបច្ចុប្បន្ន និងគោលនយោបាយរបស់គណបក្សសមរង្ស៊ី ដើម្បីឲ្យប្រជាពលរដ្ឋមានមូលដ្ឋាន​ ក្នុងការជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នៅពេលខាងមុខ។

អគ្គលេខាធិការគណបក្សសមរង្ស៊ី ជួបសំណេះសំណាលជាមួយបេក្ខជន ក្រុមប្រឹក្សាឃុំ ប្រមាណ ៨០នាក់ ក្នុងស្រុកគូលេន ខេត្តព្រះវិហារ នៅថ្ងៃនេះ
ពិធីនេះបានធ្វើឡើងនៅក្នុងឃុំគូលេន ស្រុកគូលេន ខេត្តព្រះវិហារ ដោយក៏មានការចូលរួមពី លោកម៉ែនសុថាវរិន្ទ្រ សមាជិកព្រឹទ្ធសភា និងថ្នាក់ដឹកនាំស្រុក ខេត្តមួយចំនួនទៀត។

ខ្លឹមសារនៃជំនួបនេះ គឺដើម្បីផ្តល់ជាគំនិត ដល់បេក្ខជនឈរឈ្មោះទាំងអស់ ដែលមកពី​គណបក្សសមរង្ស៊ី ឲ្យត្រៀម​ខ្លួន និងចូលរួមការឃោសនាបោះឆ្នោតនាពេលខាងមុខ ដែលនឹង​ចូល​មកដល់ នៅថ្ងៃទី១៨ ខែឧសភា។

ដើម្បីចូលរួមការឃោសនាខាងមុខ បេក្ខជនទាំងអស់ត្រូវតែយល់ឲ្យបានច្បាស់នូវគោល​នយោបាយរបស់គណបក្សដែលបានដាក់ចេញ ពិសេសគោលការណ៍សំរាប់បេក្ខជនមេឃុំ ចៅសង្កាត់ ដែលបានកំណត់ឡើងដោយថ្នាក់ដឹកនាំគណបក្ស។ អ្វីទាំងនេះ​បេក្ខជនទាំងអស់ នឹងត្រូវយកទៅផ្សព្វផ្សាយដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ដើម្បីស្វែងរកការគាំទ្រ។

លោកស្រីកែសុវណ្ណរតន៍បានបញ្ជាក់ជំហរទៀតថា អ្វីដែលគណបក្សសមរង្ស៊ីបានដាក់ចេញ​សំរាប់​​មេឃុំ ចៅសង្កាត់ របស់គណបក្សដែលជាប់ឆ្នោត គឺត្រូវតែអនុវត្តឲ្យបានជោគជ័យ ដោយគ្មាន​ការគេចវេសនោះឡើយ។​ ករណីមេឃុំ ឬចៅសង្កាត់ ដែលជាប់ឆ្នោត មានកំហុសឆ្គង ដែលផ្ទុយទៅនឹងគោលការណ៍ទាំង​អស់នោះ មេឃុំ ឬចៅសង្កាត់ រូបនោះ នឹងត្រូវដកចេញ​ពីតំណែងរបស់ខ្លួនភ្លាម។  លោកស្រីសូមឲ្យបេក្ខជនទាំងអស់ នៅពេលជាប់ឆ្នោត ត្រូវយកគំរូ តាមលោកប៉ូយទុំ មេឃុំត្បែង២របស់គណបក្សសមរង្ស៊ី ដែលបានធ្វើដោយជោគជ័យក្នុងការ អភិវឌ្ឍ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ នៅក្នុងភូមិ។ លើសពីនេះ មេឃុំ និងចៅ​សង្កាត់ចំនួន២៧ផ្សេងទៀតនៅទូទាំងប្រទេស ដែលជាប់ឆ្នោតមកពីគណបក្សសមរង្ស៊ី ក៏សុទ្ធតែ បានអនុវត្តនូវតួនាទីរបស់ខ្លួនបានយ៉ាងឥតខ្ចោះ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការជឿជាក់ និងបានរស់នៅដោយភាពសុខសាន្តថែមទៀតផង។ នេះជាគំរូ និងវីរភាព សំរាប់មេឃុំ ឬចៅសង្កាត់របស់គណបក្ស ដែលនឹងជាប់ឆ្នោតថ្មី ក្រោយថ្ងៃទី៣ ខែមិថុនា ខាងមុខ។

ប្រជាពលរដ្ឋរាប់ពាន់នាក់មកពីស្រុកប្រាសាទបាល្ល័ង្ក ចូលរួមស្វាគមន៍វត្តមាន ថ្នាក់ដឹកនាំគណបក្សសមរង្ស៊ី កាលពីថ្ងៃទី៧ ខែឧសភា
យ៉ាងហោចណាស់មានប្រជាពលរដ្ឋប្រមាណ១៣០០នាក់មកពីឃុំចំនួន៣ មានឃុំសាគ្រាម ឃុំក្រយា និងឃុំសាលាវិស័យក្នុងស្រុកប្រាសាទបាល្ល័ង្ក ខេត្តកំពង់ធំ បាននាំគ្នាមកចូលរួមក្នុង​កម្មវិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណបក្សសមរង្ស៊ីកាលពីថ្ងៃទី៧ ខែឧសភាកន្លង​មកនេះ។

ការសំរុកមកចូលរួមជួបថ្នាក់ដឹកនាំរបស់គណបក្សសមរង្ស៊ី ដែលបានធ្វើដំណើរទៅដល់ទីនោះ បានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋ ដែលពួកគាត់ភាគច្រើនជាជនរងគ្រោះ ដោយសារការ​រំលោភយកដីធ្លីផ្ទះសម្បែង ពួកគាត់នៅពេលនេះគ្មានរំពឹងនរណាក្រៅតែពីគណបក្សសមរង្ស៊ី​នោះទេ។ ពួកគាត់បានយល់ច្បាស់ថាមានតែគណបក្សសមរង្ស៊ីប៉ុណ្ណោះជាក្តីសង្ឃឹម អាចជួយ​ស្រោចស្រង់ពួកគាត់បាន ដូច្នេះការចូលរួមដ៏កុះករនេះ គឺដើម្បីស្វែងយល់បន្ថែមអំពីគោល​នយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សសមរង្ស៊ី នៅពេលដែលពួកគាត់បានសំរេចចិត្ត​បោះឆ្នោតជូន ឬនៅពេលដែលគណបក្សសមរង្ស៊ីឈ្នះឆ្នោតដឹកនាំប្រទេស ហើយនៅពេលដ៏ខ្លី ខាងមុខនេះ នឹងជាប់ឆ្នោតជាមេឃុំរបស់ពួកគាត់ តើគណបក្សសមរង្ស៊ីនឹងដោះស្រាយ​បញ្ហាអ្វីខ្លះ។

ជាការពិតអ្វីដែលជាគោលនយោបាយ និងគោលការណ៍ដែលគណបក្សសមរង្ស៊ីបានដាក់ចេញ ពិសេសសំរាប់បេក្ខភាពមេឃុំ និងចៅសង្កាត់ វាពិតជាឆ្លើយតបទៅនឹងអ្វីដែលប្រជាពលរដ្ឋកំពុង​ត្រូវការ។ ប្រជាពលរដ្ឋបានប្តេជ្ញា នឹងគាំទ្រដល់បេក្ខជនមេឃុំ មកពីគណបក្សសមរង្ស៊ី ដើម្បី ដឹកនាំឃុំរបស់ពួកគាត់ ជួយការពារពួកគាត់ ឲ្យរួចផុតពីការជិះជាន់គំរាមកំហែង និងការរើសអើង​មកលើប្រជាពលរដ្ឋ។

លោកស្រីអគ្គលេខាធិការគណបក្សសមរង្ស៊ី បានជំរាបប្រាប់ទៅប្រជាពលរដ្ឋថា នៅពេលដែល​គណបក្សសមរង្ស៊ីឈ្នះឆ្នោតដឹកនាំឃុំ សង្កាត់ណា មេឃុំ ចៅសង្កាត់គណបក្សសមរង្ស៊ីនោះធានា​ដា់ច់​ខាតមិនស៊ីញ៉េឲ្យមានការរំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋ លើសពីនេះ នឹងរៀបចំ​ ជ្រើសរើសមេភូមិ  ស្របតាមការពេញចិត្តរបស់ប្រជាពលរដ្ឋ ដោយមិនចាត់តាំងដោយខ្លួន​ឯង ដូចគណបក្សប្រជាជនកម្ពុជាបានធ្វើនោះទេ។

អគ្គលេខាធិការគណបក្សសមរង្ស៊ីជួបសំណេះសំណាលជាមួយបេក្ខជនមេឃុំ នៅក្នុងស្រុករវៀង ខេត្តព្រះវិហារថ្ងៃនេះ
សមាជិកក្រុមប្រឹក្សាឃុំជាប់ឆ្នោត និងជាបេក្ខជនក្រុមប្រឹក្សាឃុំ មកពីគ្រប់ឃុំក្នុងស្រុករវៀង ខេត្តព្រះវិហារ ប្រមាណ៨០នាក់ នៅព្រឹកនេះ បានជួបពិភាក្សាការងារជាមួយលោកស្រី​ កែ សុវណ្ណរតន៍ ​អគ្គលេខាធិការគណបក្សសមរង្ស៊ី។ ពិធីនេះក៏មានការអញ្ជើញចូលរួម​ដោយលោក​ម៉ែនសុថាវរិន្ទ្រ សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាគណបក្សសមរង្ស៊ីខេត្តកំពង់ធំដើម្បី​លើកទឹកចិត្តដល់បេក្ខជនក្រុមប្រឹក្សាឃុំទាំងអស់នៅក្នុងស្រុក ក្នុងការត្រៀមខ្លួន​ចូលរួម​ការឃោសនា និងបោះឆ្នោតនាថ្ងៃទី៣ ខែមិថុនាខាងមុខ។ លើសពីនេះលោកស្រីអគ្គលេខាធិការ​បានឆ្លៀតពង្រឹងសមត្ថភាពបន្ថែមដល់បេក្ខជនទាំងអស់ លើគោលនយោបាយរបស់គណបក្ស​សមរង្ស៊ីក្នុងការដឹកនាំឃុំសង្កាត់ និងការដឹកនាំជាតិផងដែរ។

សំរាប់ការដឹកនាំឃុំសង្កាត់ ជាគោលការណ៍ មេឃុំ ចៅសង្កាត់ របស់គណបក្សសមរង្ស៊ីទាំងអស់ ដាច់ខាតមិនត្រូវជំរិតទារប្រាក់ពីប្រជាពលរដ្ឋក្នុងការបំរើសេវាផ្សេងៗ លើសពីតម្លៃដែលរដ្ឋបាន​កំណត់ ត្រូវបំរើសេវាជូនបងប្អូនឲ្យបានឆាប់រហ័ស ដោយមិនមានការរើសអើង ត្រូវបែងចែក និងគ្រប់គ្រងថវិការជំនួយ និងថវិការគំរោងរបស់ឃុំសង្កាត់ ទៅលើគំរោងអាទិភាព ដោយមានការចូលរួមតាមដានពីប្រជាពលរដ្ឋ និងត្រូវតែការពារដាច់ខាតផលប្រយោជន៍របស់​ប្រជាពលរដ្ឋនៅក្នុងឃុំពិសេសបញ្ហាដីធ្លី។ លោកស្រីកែសុវណ្ណរ័ត្នបានបញ្ជាក់ថា បើមេឃុំ ឬចៅសង្កាត់ណា ដែលមិនគោរពតាមគោលការណ៍ទាំងនេះ អ្នកនោះ នឹងត្រូវប្រឈមមុខ ការ​ដកចេញពីតំណែង។ នេះជាអ្វីដែលប្រជាពលរដ្ឋម្ចាស់ឆ្នោតត្រូវតែបានជ្រាបជាពត៌មាន និងមាន​ទំនុកចិត្តចំពោះបេក្ខជនមេឃុំ ឬចៅសង្កាត់របស់គណបក្សសមរង្ស៊ី។

សូមបញ្ជាក់ថាកាលពីថ្ងៃម្សិលមិញ លោកស្រី កែ សុវណ្ណរតន៍ ដែលអមដំណើរដោយលោក​ ម៉ែន សុថាវរិន្ទ្រ សមាជិកព្រឹទ្ធសភា និងលោក កែត ឃី សមាជិករដ្ឋសភា បានចូលរួមជួបសំណេះ​សំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណ១៣០០នាក់ មកពីឃុំចំនួន៣ មានឃុំសាគ្រាម ឃុំក្រយា និងឃុំសាលាវិស័យ ក្នុងស្រុកប្រាសាទបាល្ល័ង្ក ខេត្តកំពង់ធំ។ ជំនួបជាមួយប្រជាពលរដ្ឋ​គឺដើម្បីចង់ដឹងពីសុខទុក្ខរបស់បងប្អូន ទទួលយកពត៌មានជុំវិញការរស់នៅរបស់ពួកគាត់ និងដើម្បីធ្វើការផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សសមរង្ស៊ីទៅកាន់បងប្អូនពិសេស ក្នុងឪកាសដែលការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់កាន់តែខិតជិតចូលមក​ដល់។ លោកស្រីបានជំរាបប្រាប់ប្រជាពលរដ្ឋថា ដោយសារតែការបោះឆ្នោតខុសកាលពីអណ្ណត្តិ​មុន បានធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកប្រាសាទបាល្ល័ង្ក ខេត្តកំពង់ធំ ក៏ដូចជាប្រជាពលរដ្ឋ នៅតំបន់មួយចំនួនទៀត ប្រឈម និងបានបាត់បង់ដីធ្លីផ្ទះសម្បែង ដោយសារតែមេឃុំ ឬចៅសង្កាត់មិនមែនជាមេឃុំ ឬចៅសង្កាត់ ដែលល្អត្រឹមត្រូវ ពោលគឺជាមេឃុំ ឬចៅសង្កាត់ របស់បក្ស ដូច្នេះមិនមានអ្វីចំលែកនោះទេ ដែលពួកគេត្រូវបំរើបក្សកាន់អំណាច និងអ្នកមាន​អំណាចសព្វថ្ងៃ ដែលធ្វើឲ្យបាត់បង់ដីធ្លីរបស់ប្រជាពលរដ្ឋរាប់លានហិចតា។ ទន្ទឹម​នឹងនេះ មានតែឃុំសង្កាត់ចំនួន២៨ប៉ុណ្ណោះ នៅទូទាំងប្រទេស ដែលប្រជាពលរដ្ឋ​មានជីវភាព​រស់នៅ និងកក់ក្តៅជាងគេ។ ឃុំសង្កាត់ទាំង២៨ដឹកនាំដោយមេឃុំ និងចៅសង្កាត់ មកពីគណបក្ស​សមរង្ស៊ី។ ឃុំសង្កាត់ទាំងនោះគ្មានទេការរឹបអូសយកដីធ្លីរបស់ពលរដ្ឋ ដោយសារតែមេឃុំ និងចៅសង្កាត់ទាំងនោះ បានប្តេជ្ញាលះបង់ជីវិត ក៏មិនអនុញ្ញាតឲ្យអ្នកមានអំណាច និងឈ្មួញខិល​ខូច ប្រើប្រាស់សជណរបស់រដ្ឋាភិបាល មករឹបអូសយកដីធ្លីរបស់បងប្អូនប្រជាពលរដ្ឋបានដែរ ហើយនេះជាគោលការណ៍ទូទៅ សំរាប់មេឃុំ ចៅសង្កាត់មកពីគណបក្សសមរង្ស៊ី។

ដូចនេះនៅក្នុងការបោះឆ្នោតអណ្ណត្តិទី៣ នៅថ្ងៃទី៣ មិថុនានេះ ប្រជាពលរដ្ឋ ត្រូវតែបោះឆ្នោតឲ្យចំគណបក្ស​នយោបាយ ដែលប្រជាពលរដ្ឋស្រឡាញ់ទុកចិត្ត ដើម្បីទទួល​បានមេឃុំ ចៅសង្កាត់ ដែលបំរើ និងការពារផលប្រយោជន៍របស់បងប្អូនពិតប្រាកដ។

អំណោយរស់បានមួយគ្រា មានមេឃុំស្អាតស្អំ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅដោយការកក់ក្តៅ និងមានជីវភាពរុងរឿង។ មានតែគណបក្សសមរង្ស៊ីប៉ុណ្ណោះ ដែលប្រជាពលរដ្ឋទុកចិត្ត និងជាក្តី​សង្ឃឹមដ៏ពិតប្រាកដ។

តំណាងរាស្ត្រគណបក្សសមរង្ស៊ីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ​នៅក្នុងសង្កាត់គោករកា
ពិធីនេះមានការចូលរួមជាអធិបតីដោយលោក ហូរ វ៉ាន់សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុម​ប្រឹក្សា​គណបក្សសមរង្ស៊ីរាជធានីភ្នំពេញ លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ លោកស្រី លី ស្រីវីណា អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ លោកស្រី ហ៊ីង សុក្ខុំ សមាជិកក្រុមប្រឹក្សា​រាជធានីភ្នំពេញជាប់ឆ្នោត រួមជាមួយថ្នាក់ដឹកនាំខណ្ឌពោធិ៍សែនជ័យ ក្រុមប្រឹក្សាសង្កាត់ សមាជិកគណបក្សសមរង្ស៊ីសង្កាត់គោករការមួយចំនួនទៀត។

ពិធីនេះផងដែរ ក៏មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋប្រមាណ២០០នាក់មកពីគ្រប់ភូមិក្នុង​សង្កាត់ ដែលភាគច្រើនជាប្រជាពលរដ្ឋអតីតសហគមន៍សំបុកចាប ដែលត្រូវបានអជ្ញាធររាជធានី​ភ្នំពេញ​​ជំលៀស​ឲ្យចាកចេញពីកណ្តាលក្រុងកាលពីអំឡុងឆ្នាំ២០០៧។

លោក ហូរ វ៉ាន់ ប្រធានក្រុមប្រឹក្សាគណបក្សសមរង្ស៊ីរាជធានីភ្នំពេញបានថ្លែងក្នុងពិធីនោះថា គណបក្សសមរង្ស៊ីពិតជាមានការសោកស្តាយយ៉ាងខ្លាំង ដែលការអភិវឌ្ឍរបស់រដ្ឋាភិបាល បាន បណ្តាលឲ្យបងប្អូនប្រជាពលរដ្ឋត្រូវបាត់បង់ទីជំរក និងត្រូវមករស់នៅជាយក្រុង ក្នុងជីវភាពថ្មី​ដោយគ្មានការទទួលខុសត្រូវយ៉ាងដូច្នេះ។ ការអភិវឌ្ឍរបៀបនេះ​គណបក្សសមរង្ស៊ីប្រឆាំង​ដាច់ខាត ដោយលោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវតែធ្វើការផ្លាស់ប្តូរការដឹកនាំ​ ដើម្បីទទួលបានយុត្តិធម៌មួយពិតប្រាកដ។

បើទោះបីជាមានការគំរាមកំហែងពីចៅសង្កាត់ និងមេភូមិ របស់គណបក្សប្រជាជនកម្ពុជានៅក្នុង​សង្កាត់ មិនឲ្យប្រជាពលរដ្ឋមកចូលរួមក្នុងជំនួបជាមួយអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី ប៉ុន្តែប្រជាពលរដ្ឋនៅតែអាចមកចូលរួមបានតាមការគ្រោងទុក ដែលលោក​ យឹម សុវណ្ណ អ្នកតំណាងរាស្ត្របានថ្លែង ដោយកោតសសើរខ្ពស់ចំពោះឆន្ទៈរបស់បងប្អូន ប្រជាពលរដ្ឋដែលបានអញ្ជើញមកចូលរួម ដោយគ្មានការភ័យខ្លាច ដើម្បីផ្តល់ពត៌មាន និងទទួលពត៌មានពីអ្នកតំណាង​រាស្ត្រ ជុំវិញបញ្ហាសង្គម នយោបាយ និងគោលនយោបាយរបស់គណបក្សសមរង្ស៊ី ក្នុងការដោះស្រាយ​វិបត្តិទាំងអស់នោះ។

លោកយឹមសុវណ្ណបានបញ្ជាក់ទៀតថា ដើម្បីធ្វើការផ្លាស់ប្តូរការដឹកនាំដែលផ្តល់នូវការឈឺចាប់ ទឹកភ្នែកខ្លោចផ្សារដល់ប្រជាពលរដ្ឋខ្លួនឯងយ៉ាងដូច្នេះ ប្រជាពលរដ្ឋត្រូវតែច្បាស់នៅក្នុងចិត្តថា តើគណបក្សនយោបាយណាមួយ ដែលជាក្តីសង្ឃឹមពិតប្រាកដ ហើយយកចិត្តទុកដាក់ចំពោះ​ប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ទៀតថា​បច្ចុប្បន្ននេះ មានគណបក្សនយោបាយតែ២ប៉ុណ្ណោះ កំពុងប្រកួតប្រជែងគ្នាពិតប្រាកដ គឺគណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងអំណាច និងគណបក្សសមរង្ស៊ី ដែលជាគណបក្សប្រឆាំង។

នៅពេលដែលគណបក្សប្រជាជនដឹកនាំប្រទេសជាង៣០ឆ្នាំ ធ្វើឲ្យប្រជាពលរដ្ឋជួបតែទុក្ខលំបាក មានការគំរាមកំហែង បណ្តេញចេញ ដូច្នេះជំរើសដើម្បីផ្លាស់ប្តូរវាប្រាកដណាស់ថា មានតែគណបក្សសមរង្ស៊ីតែមួយគត់ ដែលមានទាំងលទ្ធភាព និងកំលាំងគ្រប់គ្រាន់ដើម្បីនឹងដឹកនាំប្រទេសឲ្យមានការរីកចំរើនពិតប្រាកដ ប្រកបដោយយុត្តិធម៌ និងសមធម៌។

តំណាងរាស្ត្រគណបក្សសមរង្ស៊ីជួបសួរសុខទុក្ខពលរដ្ឋក្នុងឃុំស្អាងភ្នំ និងឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃ ០៤ ០៥ ២០១២
តំណាងរាស្រ្តគណបក្ស សម រង្ស៊ី ចំនួន៤រូប រួមមានលោក អេង ឆៃអ៊ាង លោក គីមស៊ួ ភីរិទ្ឋ លោក ចាន់ ចេង លោកស្រីពត ពៅ រួមនឹងក្រុមការងារគណបក្សខេត្តកណ្តាល​ជាច្រើនរូបទៀត កាលពីរសៀលថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០១២ បានចុះជួបសួរសុខទុក្ខ​ប្រជាពលរដ្ឋជាច្រើនរយនាក់ នៅក្នុង ឃុំស្អាងភ្នំ និងឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។

នៅក្នុងជំនួបសួរសុខទុក្ខពលរដ្ឋនាឪកាសនោះ លោក គីមស៊ួ ភីរិទ្ឋិ សមាជិកសភា និងជា តំណាងរាស្រ្ត គណបក្ស សម​រង្ស៊ី បានមានប្រសាសន៍ថា ដោយសារតែប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក ដូច្នេះ​ហើយទើបពួកគាត់បានធ្លាក់ខ្លួនជំពាក់បំណុលធនាគារ ហើយមួយចំនួនទៀតត្រូវបង្ខំចិត្ត ធ្វើចំណាកស្រុក ដើម្បីរកប្រាក់ ដោះស្រាយបំណុលធនាគារ និងដោះស្រាយកង្វះខាត​ក្នុងគ្រួសារផងដែរ​។

ពាក់ព័ន្ឋករណីនេះ លោកអេង ឆៃអ៊ាង បាន​ពន្យល់ពលរដ្ឋថា ក្នុងនាមរដ្ឋាភិបាល ដែលទទួល​បានសម្លេងឆ្នោតពីពលរដ្ឋដឹកនាំប្រទេស ត្រូវចេះមើលសុខទុក្ខពលរដ្ឋ ជួយពលរដ្ឋឲ្យ រួចចាកផុតពីទុក្ខលំបាកដែលកំពុងញាំញីនេះ ។ លោកថា បើសិនរដ្ឋាភិបាល​បច្ចុប្បន្ន​មិនគិត​គូ​ដោះ​ស្រាយទុក្ខលំបាកប្រជាពលរដ្ឋនោះទេ ពលរដ្ឋត្រូវតែធ្វើការផ្លាស់ប្តូរ ជ្រើសរើស​មេដឹកនាំថ្មី ជ្រើសរើសគណបក្សណាដែលស្រលាញ់ជាតិ ស្រាលាញ់ពលរដ្ឋខ្លួនឯង ចេះជួយដោះស្រាយ ទុកលំបាកពលរដ្ឋ ជួយឲ្យប្រទេសជាតិ បានរីកចំរើន​ដូចប្រទេស​ជឿនលឿនលើពិភព​លោក។

តំណាងគណបក្សសមរង្ស៊ីខេត្តស្វាយរៀងចុះពិនិត្យដីទំនាស់មួយកន្លែងរបស់ ប្រជាពលរដ្ឋ ដែលត្រូវបានក្រុមហ៊ុនបង្ខាំងផ្លូវមិនឲ្យចូលធ្វើស្រែចំការ
នៅព្រឹកនេះ លោករៀល ខេមរិន្ទ្រ អនុប្រធានក្រុមប្រឹក្សាគណបក្សសមរង្ស៊ី ខេត្តស្វាយរៀង ដែលអមដំណើរដោយសមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមទ្រទ្រង់ មួយចំនួន រួមជាមួយជំទប់​ឃុំពងទឹក និងប្រជាពលរដ្ឋរងគ្រោះ បានចុះទៅពិនិត្យផ្ទាល់ដល់ដីទំនាស់មួយកន្លែង ឋិតនៅភូមិ ត្រពាំងផ្អាវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ដែលត្រូវបានក្រុមហ៊ុនកៅស៊ូមិត្តភាព​វៀតណាម កម្ពុជា បិទផ្លូវមិនអាចឲ្យម្ចាស់ដីចូលធ្វើស្រែចំការ។

លោកស្រី លិលី ប្រជាពលរដ្ឋរងគ្រោះ បានប្រាប់ថា ដីនោះជាដីកេរ្តិ៍របស់លោកស្រី ត្រូវបានក្រុម​ហ៊ុនមកសុំជួលពីលោកស្រីដើម្បីដាំដើមអំពៅ កាលពីប្រមាណ២ ឬ៣ខែមុន ប៉ុន្តែដោយសារ​តែតម្លៃទាបពេកលោកស្រីមិន​ព្រមជួល។ នៅពេលនេះ ក្រុមហ៊ុនបានជួល និងទិញដីពី​ប្រជា​ពលរដ្ឋដទៃទៀតជុំវិញនោះអស់ទាំងស្រុង នៅសល់តែដីរបស់លោកស្រីប្រមាណកន្លះហិចតា ដែលក្រុមហ៊ុនមិនព្រមជួល ឬទិញ ដែលធ្វើឲ្យលោកស្រីមិនអាចចូលធ្វើស្រែចំការបាន ព្រោះដី​នោះឋិតនៅកណ្តាលគេ ហើយគ្មានផ្លូវចេញចូលដូចពីមុនទៀត។

ករណីនេះ លោកស្រី លិ លី បានប្រាប់ទៀតថា លោកស្រីធ្លាប់បានរកជំនួយពីមេឃុំ ប៉ុន្តែត្រូវបាន​មេឃុំរុញឲ្យទៅរក ចៅហ្វាយស្រុក ហើយនៅពេលទៅដល់ត្រូវចៅហ្វាយស្រុករុញឲ្យទៅរកចៅ​ហ្វាយខេត្ត គឺលោក ជាងអំ ប៉ុន្តែត្រូវបានលោក ជាង អំ បដិសេធ ដោយរុញឲ្យទៅជួបមេឃុំវិញ។ នៅពេលទៅដល់មេឃុំ លោកស្រីត្រូវបានមេឃុំស្តីបន្ទោសដោយថា :បើចៅហ្វាយខេត្តដោះមិន​បាន តើនរណាធំជាងចៅហ្វាយខេត្តហ៊ានដោះរឿងនេះ  :។

លោកស្រីថា ដោយអស់ទំនុកចិត្តលើអជ្ញាធរ លោកស្រីបានទៅពឹងពាក់គណបក្សសមរង្ស៊ីខេត្ត​ស្វាយរៀង ហើយនៅព្រឹកនេះ លោកស្រី និងតំណាងគណបក្សសមរង្ស៊ីខេត្តស្វាយរៀងបានចុះ​ទៅពិនិត្យមើលដីនោះ។ បើមានដំណោះស្រាយ លោកស្រី សុំឲ្យក្រុមហ៊ុនទិញយកដីនោះតែម្តង ដោយលោកស្រីលក់ក្នុងតម្លៃ ២០០០ដុល្លា។

លោករៀលខេមរិន្ទ ដែលបានដឹកនាំក្រុមការងាររបស់លោក ទៅពិនិត្យមើលដីទំនាស់ លោកបាន​បញ្ជាក់ថា តាមឯកសារ ដែលលោកស្រី លិ លី បានបង្ហាញ និងដីជាក់ស្តែង ​វាពិតជាដីរបស់លោកស្រី លិ លី ពិតប្រាកដ។ លោកថាដីនោះត្រូវបានក្រុមហ៊ុនព្ជួរលើ អស់មួយ​ផ្នែក ហើយមួយផ្នែកទៀត ត្រូវបានក្រុមហ៊ុនរំលោភយកមកធ្វើផ្លូវ ដូចនេះបន្ថែមពីលើការបិទផ្លូវ​មិនឲ្យម្ចាស់ដីអាចចូលធ្វើស្រែចំការបាន ក្រុមហ៊ុននៅបានរំលោភយកចំណីដីរបស់ជនរងគ្រោះ បន្តិចម្តងៗថែមទៀត។ លោកថា លោកនឹងចរចាជាមួយតំណាងក្រុមហ៊ុន ដើម្បីរកដំណោះ​ស្រាយ​ជូនជនរងគ្រោះ គឺលោកស្រី លិ លី។

មន្រ្តីអង្គការសង្គមស៊ីវិល និងតំណាងរាស្រ្តគណបក្ស សម រង្ស៊ី ចាត់ទុក របាយការណ៍​បឋមរបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ថាមានភាពមិនប្រក្រតី
ក្រោយពីមានព្រឹត្តិការណ៍បាញ់សម្លាប់លោក ឈុត វុទ្ឋី កាលពីថ្ងៃទី២៦ ខែមេសា មកភ្លាមៗ មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួនបានចុះអង្កេត ដល់កន្លែងកើតហេតុបានឃើញថា មានភាពមិនប្រក្រតីជាច្រើនខុសទៅនឹងរបាយការណ៍ របស់​​​​មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង។

របាយការណ៍នោះបានបញ្ជាក់ថា មន្ត្រីអវុធហត្ថមួយរូប ដែលបានបាញ់លោកឈុតវុទ្ធី បាន​បាញ់សម្លាប់ខ្លួនឯងនៅកន្លែងកើតហេតុ។ ការអះអាងនេះបានបង្កើតឲ្យមានការសង្ស័យច្រើន ដែលថា បើសិនជាបាញ់សម្លាប់ខ្លួនឯង តើអាចបាញ់បាន ២គ្រាប់ដែរឬទេ? ហើយថាបើសិនជាបាញ់សម្លាប់ខ្លួន ក៏មិនដែលបាញ់ចំភ្លៅ ឬបាញ់ចំដើម​ទ្រូងនោះដែរ ភាគច្រើននៃការបាញ់សម្លាប់ខ្លួនគឺគេតំរង់សៀតថ្កា ឬបើកាំភ្លើងវែងភាគ ច្រើនគេបាញ់ចំពីក្រោមចង្ការឡើងទៅលើ។ ដែលនេះជាការអះអាងរបស់លោក អំ សំអាត មន្រ្តីស៊ើប​អង្កេត​ជាន់ខ្ពស់​របស់អង្គការលីកាដូ។​

ថ្លែងស្រដៀងគ្នានេះដែរ លោក សុន ឆៃ សមាជិកសភា និងជាប្រធានក្រុមអ្នកតំណាងរាស្រ្ត គណបក្ស​ សម រង្ស៊ី ថ្លែងថា របាយការណ៍របស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង លោក ថុង ណារ៉ុង បានចូលរួមលាក់បាំងការពិត ចំពោះការបាញ់សម្លាប់លោក ឈុត វុទ្ឋី ប្រធានអង្គការការពារធនធានធម្មជាតិ ក៏ដូចជាការស្លាប់របស់មន្រ្តីប៉េអឹម ខេត្តកោះកុង លោក​អ៊ិន រតនា។ លោកសុន ឆៃ អះអាងថា របាយការណ៍នោះជារបាយការណ៍ភូតកុហក ដែលត្រូវតែមានការស៊ើបអង្កេតឡើងវិញជាបន្ទាន់។

យុវជនសមរង្ស៊ីចូលរួមសិក្ខាសាលារយៈពេល២ថ្ងៃ ដែលរៀបចំ​ឡើងដោយវិទ្យាស្ថាន សាធារណៈរដ្ឋអន្តរជាតិ IRI
ចាប់ពីថ្ងៃអាទិត្យទី២៩ និងនៅថ្ងៃទី៣០ ខែមេសានេះ យុវជនគណបក្សសមរង្ស៊ីរាជធានីភ្នំពេញ ប្រមាណជាង៨០នាក់បានចូលរួមកម្មវិធី ដែលរៀបចំឡើងដោយវិទ្យាស្ថានសាធារណៈរដ្ឋ​អន្តរជាតិ IRI សហការជាមួយគណបក្សសមរង្ស៊ី ស្តីពីការប្រកួតប្រជែងផ្ទៃក្នុងបក្សថ្នាក់ជាតិ នៃយុវជនគណបក្សសមរង្ស៊ី។

សមាជិកព្រឹទ្ធសភា និងរដ្ឋសភា គណបក្ស សម រង្ស៊ី ថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើឃាតកម្មលើលោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ

គណបក្សសមរង្ស៊ី ស្នើឲ្យអជ្ញាធរខេត្តព្រៃវែង ចាត់វិធានការណ៍ការពារស្លាក​គណបក្សសមរង្ស៊ី ដែលបានអនុញ្ញាតឲ្យដាំ នៅក្នុងឃុំក្របៅ ស្រុកកំចាយមារ
ស្លាកគណបក្សសមរង្ស៊ី ដែលត្រូវបានបំផ្លាញកាលពីពេលកន្លងមក

នៅក្នុងលិខិតមួយច្បាប់ផ្ញើជូនប្រធានក្រុមប្រឹក្សាខេត្តព្រៃវែងកាលពីថ្ងៃទី២៥ ខែមេសានេះ  លោកគង់គាំ ប្រធានស្តីទីគណបក្ស​សមរង្ស៊ី បានបញ្ជាក់ថា ស្លាករបស់គណបក្សសមរង្ស៊ី ដែលត្រូវបានអនុញ្ញាតឲ្យដាំត្រឹមត្រូវ និង​មានការដឹងលឺពីអជ្ញាធរមូលដ្ឋាននៅក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង កំពុងត្រូវបាន​យាយី ដោយជនខិលខូច។

នៅក្នុងលិខិតនោះលោកប្រធានស្តីទីគង់គាំ បានបញ្ជាក់ថា ស្លាកគណបក្សសមរង្ស៊ី បានដាក់​លើក​ទី១ ហើយមានសមត្ថកិច្ចដឹងលឺ នៅតែត្រូវបានជនល្មើសដកបំបាត់ដោយគ្មានការពិនិត្យ ដោះស្រាយបណ្តឹងនៅឡើយ។ ស្លាកទី២ ត្រូវបានយកទៅដាំនៅកន្លែងដដែលជាថ្មីម្តងទៀត ប៉ុន្តែត្រូវបានឈ្មោះ ឈឹមថា និងគូរកន រុះរើទៅកន្លែងផ្សេង ដោយគ្មានការជូនដំណឹងមក​គណបក្សសមរង្ស៊ី។

គណបក្សសមរង្ស៊ីបានចាត់ទុកសកម្មភាពទាំងទី១ និងទី២នេះថាជាចេតនា មិនចេញមុខរបស់​ជនខិលខូច ក្នុងហេតុផលនយោបាយ។

លោកប្រធានស្តីទី គង់ គាំ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុង​ស្រុកកោះធំ និងស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃនេះ
ដោយមានការរៀបចំកម្មវិធីដោយគណបក្សសមរង្ស៊ីខេត្តកណ្តាល សហការជាមួយនឹង​គណបក្ស​ឃុំ ស្រុក នៅក្នុងខេត្ត នាព្រឹកនេះ លោកប្រធានស្តីទី គង់គាំ បានជួបសំណេះសំណាល​ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំចំនួន២មានឃុំលើកដែក និងឃុំពោធិបាន ក្នុងស្រុកកោះធំ។

ការជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅព្រឹកនេះ លោកប្រធានស្តីទីគង់គាំ នឹង ជំរាបប្រាប់បងប្អូន ដែលជាម្ចាស់ឆ្នោតអំពីពត៌មានមួយចំនួនពាក់ព័ន្ធនឹងបញ្ហា សេដ្ឋកិច្ច នយោបាយនៅក្នុងប្រទេស ដើម្បីធ្វើយ៉ាងណា ឲ្យពួកគាត់មានមូលដ្ឋានក្នុងការសំរេច​ចិត្ត ជ្រើសរើសមេដឹកនាំ ខណៈការបោះឆ្នោតឃុំសង្កាត់កាន់តែខិតជិតចូលមកដល់។

កម្មវិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស ជាផ្នែកមួយដែលលោកប្រធានស្តីទីគង់គាំ នឹងឆ្លៀតឪកាសធ្វើការផ្សព្វផ្សាយពីគោលនយោបាយ​របស់គណបក្សទៅកាន់បងប្អូនប្រជាពលរដ្ឋ វិបត្តដែលកំពុងកើតមានឡើងក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន និងដំណោះស្រាយ ដែលគណបក្សសមរង្ស៊ីនឹង​ដោះស្រាយឲ្យបាននៅពេលឈ្នះឆ្នោតឡើងកាន់អំណាចដឹកនាំប្រទេស ហើយចំពោះមុខនេះ គឺ ធ្វើយ៉ាងណាឲ្យគណបក្សសមរង្ស៊ីមានតំណាងជាមេឃុំ ឬចៅសង្កាត់កាន់តែច្រើនជាមុនសិន។

លោកប្រធានស្តីទីគង់គាំ ក៏នឹងជំរាបប្រាប់បងប្អូនប្រជាពលរដ្ឋផងដែរ អំពីភាពចាំបាច់នៃការ​ផ្លាស់ប្តូរ។ ការផ្លាស់ប្តូរត្រូវតែធ្វើឡើង នៅពេលដែលការដឹកនាំក្នុងរបបចាស់មិនបានឆ្លើយតប​ទៅ​នឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ មានការប្រព្រឹត្តអំពើពុករលួយ ការលក់ទ្រព្យ​សម្បត្តិជាតិ ការបំផ្លាញធនធានធម្មជាតិ រួមទាំងការដណ្តើមយកដីធ្លីរបស់ប្រជាពលរដ្ឋជាដើ​ម។ ដូចច្នេះដើម្បីឲ្យបញ្ហាទាំងនោះត្រូវបានដោះស្រាយប្រជាពលរដ្ឋត្រូវតែនាំគ្នាធ្វើការផ្លាស់ប្តូរ។ នៅតាមបណ្តាប្រទេសមួយចំនួនការផ្លាស់ប្តូរត្រូវបានធ្វើឡើងតាមរយៈការបំផុសចលនាមហាជន ដើម្បីធ្វើការតវ៉ាទំលាក់មេដឹកនាំចាស់ ហើយមានពេលខ្លះធ្លាយជាអំពើហឹង្សាថែមទៀតផង ប៉ុន្តែ​សំរាប់ប្រទេសកម្ពុជា លោកប្រធានស្តីទីគង់គាំសង្ឃឹមថា ការបោះឆ្នោតនឹងក្លាយទៅជាជំរើស​សំរាប់បងប្អូនប្រជាពលរដ្ឋ ក្នុងការផ្លាស់ប្តូរមេដឹកនាំប្រទេស បើទោះបីមានចលនាមហាជនកើត​ឡើងច្រើនករណីទៅហើយក៏ដោយ ដែលប្រជាពលរដ្ឋបានក្រោកឡើងតស៊ូប្រឆាំងការ ដណ្តើមដីធ្លីរបស់ពួកគាត់។

សូមបញ្ជាក់ថាបន្ទាប់ពីជំនួបជាមួយប្រជាពលរដ្ឋនៅក្នុង ឃុំលើកដែក និងឃុំពោធិបាន ស្រុក​កោះធំ ខេត្តកណ្តាលនៅព្រឹកនេះ លោកប្រធានស្តីទីគង់គាំ នឹងបន្តជួបជាមួយប្រជាពលរដ្ឋ នៅក្នុងឃុំខ្ពប និងឃុំស្វាយប្រទាល ស្រុកស្អាង នៅល្ងាចនេះ។

ហើយនៅថ្ងៃស្អែកលោកជួបជាមួយប្រជាពលរដ្ឋនៅក្នុងស្រុកស៊ីធរកណ្តាល ស្រុកស្វាយអន្ទរ និងស្រុកកញ្ច្រៀច ខេត្តព្រៃវែង។

គណបក្សសមរង្ស៊ីរាជធានីភ្នំពេញ រៀបចំជំនួបជាមួយសហគមន៍ប្រជាពលរដ្ឋ​ដែលត្រូវបានបណ្តេញចេញពីដីធ្លី
គណបក្សសមរង្ស៊ីរាជធានីភ្នំពេញ ដឹកនាំដោយលោកហូរវ៉ាន់ កាលពីព្រឹក ថ្ងៃទី២៥ ខែមេសានេះ បានរៀបចំពីធីជួបជុំជាមួយបងប្អូនប្រជាពលរដ្ឋ មកពីសហគមន៍នានាទូទាំងរាជធានីភ្នំពេញ ដែលត្រូវបានបណ្តេញចេញ ឲ្យទៅនៅក្រៅក្រុង។ ពិធីនេះរៀបចំឡើងនៅក្នុង សង្កាត់ច្រាំងចំរេះ ខណ្ឌ ឬស្សីកែវរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកប្រធានស្តីទីគណបក្ស សមរង្ស៊ី គង់ គាំ និងមានការចូលរួមពីប្រជាពលរដ្ឋប្រមាណជាង ៣០០ រយនាក់។ ពិធីនេះ បានបើកឪកាសឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមលើកជា កង្វល់ជុំវិញបញ្ហាដែល​ពួកគាត់កំពុងជួបប្រទះ ក្នុងការទៅរស់នៅក្នុងតំបន់ ថ្មី និងទឹកចិត្តរបស់ពួកគាត់ នៅពេលត្រូវបាន​បណ្តេញចេញពីដីធ្លី ដែលធ្លាប់បានរស់នៅក្នុងទីក្រុង។

កម្មកររោងចក្រអេសអេកបានប៉ះទង្គិចគ្នាជាមួយប៉ូលីស ស្របពេលដែល​ការទាមទារគ្មាន ដំណោះស្រាយសមរម្យ
មន្ត្រីសមត្ថកិច្ច និងកម្មករនៃរោងចក្រកាត់ដេរអេសអេក បានប៉ះទង្គិចគ្នាជាថ្មី ក្នុងហេតុផលប៉ុន​ប៉ងបំបែកហ្វូងបាតុករ ដែលស្នើសុំឲ្យថៅកែរោងចក្ររកដំណោះស្រាយជូនក្រុមកម្មករនូវលក្ខណ្ឌ ៩ចំនុច។

បាតុកម្មរបស់កម្មកររោងចក្រអេសអេក ប្រមាណ៨០០នាក់ នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ បានធ្វើកាលពីថ្ងៃទី១៩ខែមេសា​កន្លង​មក ដោយកម្មករបានអះអាងថា នឹងបន្តបាតុកម្ម ដរាបណាគ្មានដំណោះស្រាយជូនពួកគាត់។

លក្ខណ្ឌការងារ៩ចំនុច ដែលកម្មកររោងចក្រអេសអេកទាមទារ រួមមាន ដំណោះស្រាយចំពោះ បញ្ហាសិទ្ធិសេរីភាពជូនកម្មករ ទាំងក្នុងអំឡុងពេលធ្វើការ និងពេលសុំច្បាប់សំរាកមានជំងឺ ការស្នើសុំតម្លើងប្រាក់ខែគោល ប្រាក់ថ្លៃបាយ ថ្លៃលើកទឹកចិត្ត ថ្លៃធ្វើដំណើរជាដើម។

ការតានតឹងរវាងកម្មករ និងមន្ត្រីសមត្ថកិច្ច បានចាប់ផ្តើមឡើងតាំងពីថ្ងៃទី២៣មកម្ល៉េះ ដោយ​សារតែគ្មានដំណោះស្រាយជូនពួកគាត់ ហើយក្រុមហ៊ុនបែរជាយកសមត្ថកិច្ច ប៉ុនប៉ងបំផ្លាញបាតុកម្មនេះ​ទៅវិញ។

ការធ្វើបាតុកម្ម ជាសិទ្ធិសេរីភាពរបស់កម្មករ ដោយគ្មានការគំរាមកំហែងបំភិតបំភ័យណាមួយ​នោះទេ នៅពេលដែលមានការមិនចុះសំរុងគ្នាលើបញ្ហាណាមួយ ហើយគ្មានដំណោះស្រាយ ជូនដល់កម្មករ ដូចជាបញ្ហាសិទ្ធិសេរីភាពការងារ និងលក្ខណ្ឌការងារមួយចំនួនទៀតជាដើម។

កម្មករជាកំលាំងស្នូលសេដ្ឋកិច្ចជាតិ ដែលផ្តល់ប្រាក់ចំណូលរាប់រយលានដុល្លាសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ។ ដូចនេះកម្មករត្រូវតែទទួលបានការគាំពារទាំងផ្នែករាងកាយ និងស្មារតី។ សំរាប់គណបក្សសមរង្ស៊ីគឺមានការសប្បាយរីករាយ នៅពេលដែលកម្មករគ្រប់គ្នាបានស្គាល់ពី​សិទ្ធិសេរីភាព និងតំលៃរបស់ខ្លួន ហើយចេះចងក្រងគ្នា និងធ្វើការតវ៉ាប្រឆាំងការរំលោភជិះជាន់ ពីសំណាក់ថៅកែរោងចក្រ ដែលឃុបឃិតគ្នាជាមួយមន្ត្រីខិលខូច។ តែទោះជាយ៉ាងណាក៏ដោយ​បាតុកម្មរបស់កម្មករ ត្រូវតែធ្វើឡើងដោយសន្តិវិធី ឋិតក្រោមក្រមខណ្ឌត្រឹមត្រូវមួយនៃច្បាប់​ការងារ។

សូមបញ្ជាក់ថាបន្ទាប់ពីសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩៣មក មានក្រុមហ៊ុនជាច្រើនបាន​សំរុកមកបណ្តាក់ទុន ក្នុងវិស័យកាត់ដេរនេះនៅកម្ពុជា ដោយសារតែប្រាក់ពលកម្មថោក ហើយមានការ​អនុគ្រោះពន្ធច្រើននៅពេលនាំចេញទៅខាងក្រៅប្រទេស។ កាលណោះប្រាក់បៀវត្សរ៍របស់​    កម្ម​ករ មានប្រមាណតែ២៧ដុល្លាសហរដ្ឋអាមេរិកប៉ុណ្ណោះ ក្នុងឆ្នាំ១៩៩៥ហើយមានការគំរាមកំហែង ការបំបិទ​សិទ្ធិសេរីភាពរបស់កម្មករគ្រប់បែបយ៉ាង។ នៅឆ្នាំ១៩៩៦ ការតវ៉ាបានធ្វើឲ្យកម្មករទទួលបានបៀវត្សរ៍គោល ៣៧ដុល្លា។ ៤០ដុល្លា នៅឆ្នាំ១៩៩៧  ៤៥ដុល្លា នៅឆ្នាំ១៩៩៨ ៥០ដុល្លា នៅឆ្នាំ២០០៦ និង៥៥ដុល្លានៅឆ្នាំ២០០៧ ហើយចុងក្រោយនេះបៀវត្សរ៍គោលកើនឡើងដល់ ៦១ដុល្លា។ ​នេះជាសមិទ្ធិផល ក្នុងការទាមទារបៀវត្សរ៍ជូនកម្មករ ដែលចូលរួម និងផ្តួចផ្តើមដោយគណបក្សសមរង្ស៊ី។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គណបក្សសមរង្ស៊ីយល់ថា សំរាប់ស្ថានភាពនាពេលបច្ចុប្បន្ននេះ ប្រាក់បៀវត្សរ៍គោលដែលអាចធ្វើឲ្យកម្មកររស់នៅបាន ត្រូវតែទទួលបាន​យ៉ាង​ហោចណាស់១០០ដុល្លាក្នុង​មួយខែៗ។

ក្នុងការការពារសិទ្ធិសេរីភាពជូនកម្មករ គណបក្សជាតិខ្មែរ បច្ចុប្បន្ន គណបក្សសមរង្ស៊ី បានតស៊ូ ជំរុញឲ្យមានច្បាប់ការងារមួយត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៩៧។

ដើម្បីធានាការគោរពច្បាប់ការងារ គណបក្សសមរង្ស៊ីបានបង្កើតឲ្យមានសហជីពនៅថ្ងៃ ១៥ ខែ ធ្នូ ឆ្នាំ១៩៩៦ គឺសហជីពដំបូងគេមានឈ្មោះសហជីពសេរីកម្មករ។  ជាបន្តបន្ទាប់ កម្មករចេះរួមកំលាំងគ្នាចង​ក្រងបង្កើតសហជីពមួយចំនួនទៀត ដោយខ្លួនឯង។

នៅវេលាព្រឹកនេះផងដែរ កម្មករនៃរោងចក្រមួយកន្លែងទៀត ឈ្មោះ Fabric Art (Cambodia) Co Ltd ឋិតនៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានធ្វើកូដកម្មខាងមុខរោងចក្រ ដោយទាមទារឲ្យមានការដោះស្រាយលក្ខខណ្ឌការងារ ចំនួន១២ចំនុច ដែលកម្មករចាត់ទុកថា​អយុត្តិធម៌​សំរាប់ពួកគាត់។

គង់គាំៈ មានតែការផ្លាស់ប្តូរទេទើបអាចធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍន៍​រីកចំរើនពិតប្រាកដ
នៅក្នុងពិធីជួបសំណេះសំណាល ​សួរសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំអង្គតាសោម​ស្រុកត្រាំកក់​ ខេត្តតាកែវ កាលពីថ្ងៃម្សិលមិញ លោកប្រធានស្តីទីគង់គាំបានមានប្រសាសន៍ថា ប្រទេសកម្ពុជាទាល់តែមានការផ្លាស់ប្តូរ ទើបប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូលអាចងើបផុត​ពីទុក្ខលំបាក និងមានការរីកចំរើនពិតប្រាកដ។

លោកថាការផ្លាស់ប្តូរគឺជាជំហ៊ានដំបូង ដែលប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាត្រូវតែរួមកំលាំងគ្នា ធ្វើយ៉ាងណាបញ្ចប់អំណាច ដែលកំពុងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ជួបការលំបាក ឈឺចាប់ សព្វថ្ងៃ​ដោយជ្រើសរើសនូវមេដឹកនាំថ្មី សំរាប់កាច់ចង្កូតនាវាកម្ពុជា ឆ្ពោះទៅកាន់វឌ្ឍនភាព។ ដូចនេះ ប្រជាពលរដ្ឋត្រូវតែទៅបោះឆ្នោត ហើយបោះឆ្នោតជូនគណបក្សសមរង្ស៊ីតែមួយគត់ ដែលជាក្តី​សង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ និងជាគណបក្សដែលអាចយកឈ្នះគណបក្សកាន់អំណាចសព្វ​ថ្ងៃ។

លោកបានបញ្ជាក់ទៀតថា ការបោះឆ្នោតជាតិសំខាន់ៗមានតែ២ដងប៉ុណ្ណោះ សំរាប់រយៈពេល​ប្រាំឆ្នាំបន្តបន្ទាប់គ្នា ដែលប្រជាពលរដ្ឋមានសិទ្ធិចូលរួមធ្វើការសំរេចចិត្តដោយខ្លួនឯង។

ទី១ គឺ​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីប្រជាពលរដ្ឋទទួលបានមេឃុំ ឬចៅសង្កាត់ ដែលមានឆន្ទៈ សមត្ថភាព ការពារ និងបំរើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានពិតប្រាកដ។ ជាបទពិសោធន៍ មានតែឃុំសង្កាត់ចំនួន២៨ប៉ុណ្ណោះ នៅទូទាំងប្រទេសកម្ពុជា ដឹកនាំដោយ គណបក្សសមរង្ស៊ី ដែលប្រជាពលរដ្ឋ​កំពុងរស់នៅដោយភាពកក់ក្តៅ និងមានសុវត្ថិភាពចំពោះ ដីធ្លី​របស់ពួកគាត់ជាងគេ។ លើសពីនេះ គ្មានទេការបង្ខំឲ្យប្រជាពលរដ្ឋបង់ប្រាក់ ក្នុងការប្រើ​ប្រាស់​សេវា​រ​បស់សាលាឃុំ សង្កាត់ ស្របពេល ដែលសាលាឃុំសង្កាត់ជាច្រើនដែលដឹកនាំ​ដោយ​គណបក្សកាន់អំណាចសព្វថ្ងៃ បានធ្វើឲ្យប្រជាពលរដ្ឋមានការត្អូញត្អែរយ៉ាងខ្លាំងពីការ ចំណាយថវិកាក្រោមតុ សំរាប់សេវាសាលាឃុំ សង្កាត់ លើសពីនេះ គ្មានទេភាពប្រាកដប្រជាក្នុង​ការការពារសុវត្ថិភាពដីធ្លីជូនពួកគាត់។

ទី២ គឺការបោះឆ្នោតជ្រើសរើសសមាជិកសភា។ ដើម្បីឲ្យគណបក្សនយោបាយមួយដែល​បងប្អូន​ប្រជាពលរដ្ឋជឿទុកចិត្តបានគ្រប់គ្រងអំណាច និងមានសិទ្ធិធ្វើការសំរេចចិត្តជំនួសបងប្អូន ប្រកបដោយយុត្តិធម៌ និងការទទួលខុសត្រូវ លុះត្រាតែគណបក្សនោះមានសម្លេងឆ្នោតច្រើន​ជាង គណបក្សប្រជែង។ ដូចនេះដើម្បីការផ្លាស់ប្តូរគណបក្ស ដែលកំពុងគ្រប់គ្រងអំណាច សព្វ ថ្ងៃ ប្រជាពលរដ្ឋត្រូវតែរួមគ្នា បោះឆ្នោតជូនគណបក្សសមរង្ស៊ី ព្រោះមានតែគណបក្សសមរង្ស៊ី​មួយគត់ ដែលឋិតនៅជាមួយបងប្អូន ការពារបងប្អូន ដើម្បីបងប្អូន ហើយមានទាំងឆន្ទៈ និងសមត្ថភាពក្នុងការការធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារ។ គណបក្សសមរង្ស៊ី ដាច់ខាត​ការពារបូរណភាព និងអធិបតេយ្យភាពកម្ពុជា។

ក្នុងការអភិវឌ្ឍ លោកប្រធានស្តីទីគង់គាំ បានប្តេជ្ញាថា​អ្វីដែលគណបក្សប្រជាជនកម្ពុជាបានធ្វើ​ក្នុងរយៈពេល៣០មកនេះ គណបក្សសមរង្ស៊ី នឹងធ្វើឲ្យបានល្អប្រសើរជាងនេះ​ត្រឹមតែរយៈពេល​ប្រាំឆ្នាំប៉ុណ្ណោះ បើ​គណបក្សសមរង្ស៊ីដឹកនាំអំណាច។

ដូចនេះជំរើសដើម្បីការរីកចំរើនរបស់ប្រជាពលរដ្ឋ គឺការផ្លាស់ប្តូរ ដើម្បីទទួលបានមេដឹកនាំថ្មី ដែល​សមតាមប្រាថ្នារបស់បងប្អូន។