Friday 17 June 2011

ទំព័រដើម សកម្មភាព

អ្នកតំណាងរាស្រ្ត ជា ប៉ូច អញ្ជើញចូលរួមវេទិកាសាធារណៈ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសិទ្ឋិមនុស្សកម្ពុជា នៅឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១១

តំណាងរាស្រ្តគណបក្ស សម រង្ស៊ី លោក ជា ប៉ូច កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១១ បានអញ្ជើញចូលរួម វេទិការសាធារណៈមួយ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសិទ្ឋិ មនុស្ស កម្ពុជា ស្ថិតនៅក្នុងឃុំរីករាយ ស្រុក រវៀង ខេត្តព្រះវិហារ ។

នៅក្នុងវេទិកាសាធារណៈ ដែលមានពលរដ្ឋ ប្រមាណជាជាង ៥០០នាក់ មកពីបួន​ខេត្ត រស់នៅ​ជុំវិញតំបន់ព្រៃឡង់ មានខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែ និងខេត្តព្រះវិហារ នោះ តំណាងរាស្រ្ត គណបក្ស សម រង្ស៊ី លោក ជា ប៉ូច បានលើកទឹកចិត្ត អោយ ពលរដ្ឋសម្តែងនូវ ទុកកង្វល់ដែលពួកគេ កំពុងជួបប្រទះក្នុងជីវភាពរស់នៅសព្វថ្ងៃ ។

ថ្លែនៅចំពោះមុខអ្នកតំណាងរាស្រ្ត គណ បក្ស សម រង្ស៊ី គណបក្ស សិទ្ឋិមនុស្សគណបក្ស នរោត្តម រណឬទ្ឋិ រួមនិងមន្រ្តីជាន់ខ្ពស់ ខេត្តព្រះវិហាជាច្រើនរូបផងនោះ ក្រុមប្រជាពលរដ្ឋ ដែលសុខចិត្តចំណាយប្រាក់ ផ្ទាល់ ខ្លួន ធ្វើដំណើរចូលរួមវេទិការសាធារណៈ នាពេលនោះ សុទ្ឋតែបានសម្តែងនូវកង្វល់ ស្រដៀងៗគ្នា ចំពោះរដ្ឋាភិបាល ដែលបានផ្តល់សម្បទានដី បើកដៃអោយ​ឈ្មួញបរ ទេសយួន កាប់បំផ្លាញព្រៃឈើអស់ស្ទើរគ្មានសល់ ដែលបានធ្វើអោយ​ប៉ះពាល់ដល់ ប្រយោជន៏របស់ពួកគេ ដូចជាដងជ័រ បោចវ័រ បោចផ្តៅ ជាដើម ។

នៅក្នុងវេទិកាដែលមានជនជាតិដើមភាគតិច ដែលគូសលើផ្ទៃមុខរបស់ខ្លួនព័ណ៌ខៀវ តំណាង​អោយអ្នកអរិរក្សព្រៃឈើ​ បានសម្តែងមតិផងដែរថា នៅពេលពួកគេនាំគ្នាទៅ ការពារ កុំអោយ​មានការកាប់បំផ្លាញពីឈ្មួញបរទេសយួននោះ អាជ្ញាធរមិនបានជួយការ ពារ​​ពលរដ្ឋ​នោះទេ បែជាទៅការពារឈ្មួញខិលខូច បាញ់គំរាមកំហែងមកលើពលរដ្ឋ មិនអោយហ៊ាន​តវ៉ាទៅវិញ ។

ឆ្លើយតបញ្ហាលើកឡើងខាងលើ លោក ជា ប៉ូច បានលើកឡើងថា បើតាមការផ្តល់ ពត៌មានពី មន្រ្តីមូលដ្ឋានរបស់គណបក្ស សម រង្ស៊ី ពលរដ្ឋនៅស្ទើរគ្រប់ ឃុំ នៅក្នុងស្រុក រវៀង ខេត្តព្រះ វិហារ កំពុងប្រឈមទៅនឹងបញ្ហាជីវភាពរស់នៅ ដូចជាការជីករករ៉ែយ៉ាង អាណាធិបតេយ្យ ការឡើងថ្លៃភ្លើងអគ្គិសនីខ្ពស់ (១គីឡូ វ៉ាត់ម៉ោង តំលៃ៣៣០០ រៀល) កង្វះសេវាសុខាភិបាល បញ្ហាអប់រំ ឬបញ្ហាកសិកម្មជាដើម ដែលទាំងនេះគឺជាភាព កំសោយរបស់រដ្ឋាភិបាល ។​

មួយវិញទៀត រដ្ឋាភិបាល មិនបានគិតពីប្រយោជន៏ ពលរដ្ឋនោះទេ ទើបបើកដៃ អោយឈ្មួញ កាប់ព្រៃឈើធំៗ ដែលធ្វើអោយប៉ះពាល់ប្រយោជន៌ជាតិ ប៉ះពាល់របរ ចិញ្ចិមជីវិតរបស់បងប្អូន ដែលធ្លាប់ អាស្រ័យផល ពីព្រៃឈើតាំងពីដូនតា រៀងមក។

លោក ជា ប៉ូច ក៌បានបញ្ជាក់នៅចំពោះមុខពលរដ្ឋ ដោយជំរុញ ទៅមន្រ្តីខេត្តព្រះវិហារ គ្រប់ជាន់ថ្នាក់ ពិសេសអាជ្ញាធរ ប៉ូលីស ទាហានដែលទទួលបានប្រាក់ខែ ពីការបង់ពន្ឋ​របស់រាស្រ្ត ត្រូវតែបំរើរាស្រ្ត មិនត្រូវយកតួនាទីរបស់ខ្លួន មកជិះជាន់ គំរាមកំហែងមកលើ​ពលរដ្ឋ ដូចបានលើកឡើងខាងលើនោះទេ ។ លោកក៏បានប្រាប់ទៅពលរដ្ឋដែរថា បើរដ្ឋាភិបាល​មិនគិតពីប្រយោជន៏ជាតិ មិនការពាររាស្រ្តនោះទេ ពលរដ្ឋអាចមានសិទ្ឋិ បោះឆ្នោត​ជ្រើសរើស គណបក្សណា ដែលគិតពីប្រយោជន៌ជាតិ គិតពីជីវភាពរស់នៅ របស់ពលរដ្ឋ​របស់ខ្លួន ។

នៅក្នុងវេទិកាសាធារណៈ ដែលរៀបចំដោយមជ្ឈមណ្ឌលសិទ្ឋិមនុស្សកម្ពុជា នាពេល នោះ ប្រជាពលរដ្ឋ បានស្នើទៅរដ្ឋាភិបាលអោយបញ្ឈប់អាជ្ញាប័ណ្ណ ក្រុមហ៊ុនទាំងឡាយ ណាដែល​កំពុង កាប់បំផ្លាញព្រៃឈើ កំពុងជីករ៉ែយ៉ាងអាណាធិបតេយ្យ ដើម្បីរក្សាទុក សម្បត្តិទាំងនោះ​ជាសម្បត្តិជាតិ បំរើដល់ជីវភាពពលរដ្ឋរបស់ខ្លួនទៅវិញ ។

ដោយៈ​   ​វិន វិទ្យា

Related Posts